ព័ត៌មានអន្ដរជាតិ
តើអ្នកសរសេរប្លុកយោធារុស្ស៊ី ដែលស្លាប់ក្នុងការបំផ្ទុះនៅហាងកាហ្វេ គឺជានរណា? (មានវីដេអូ)
អ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាមរុស្ស៊ីលោក Maksim Fomin ដែលគេស្គាល់ច្បាស់ក្រោមឈ្មោះ Vladlen Tatarsky ត្រូវបានសម្លាប់ ក្នុងការបំផ្ទុះនៅហាងកាហ្វេមួយកន្លែង កណ្តាលទីក្រុង St. Petersburg កាលពីរសៀលថ្ងៃអាទិត្យទី០២ខែមេសា។ យោងតាមមន្ត្រីរុស្សី, មនុស្ស៣០នាក់ផ្សេងទៀតបានរងរបួសក្នុងការបំផ្ទុះនៅហាង “Street Bar”។

លោក Tatarsky បានក្លាយជាអ្នកសរសេរប្លុកយោធាដ៏លេចធ្លោ បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ។ គាត់មានអ្នកតាមដានជាង ៥៦០ ០០០នាក់នៅលើ Telegram។ ក្នុងបណ្តាញនេះ គាត់បានផ្តល់របាយការណ៍ប្រចាំថ្ងៃ និងការវិភាគស៊ីជម្រៅនៃការវិវត្តនៅលើសមរភូមិ។
គាត់កើតនៅថ្ងៃទី២៥ខែមេសាឆ្នាំ១៩៨២ក្នុងទីក្រុង Makeevka នៃតំបន់ Donetsk។ នៅឆ្នាំ១៩៩៩ គាត់បានដើរតាមគន្លងរបស់ឪពុក និងជីតា ហើយបានចាប់ផ្តើមធ្វើការនៅអណ្តូងរ៉ែមួយ។

ក្រោយមក គាត់បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ហើយយកប្រាក់កម្ចីធនាគារជាច្រើនដើម្បីពង្រីកមុខរបរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរបស់គាត់បានក្ស័យធន ហើយនៅឆ្នាំ ២០១១ គាត់រួមជាមួយមិត្តភក្តិជាច្រើននាក់ បានសម្រេចចិត្តប្លន់ធនាគារ។ គាត់ត្រូវបានកាត់ទោស និងបញ្ជូនទៅពន្ធនាគារនៅ Gorlovka ក្នុងតំបន់ Donetsk របស់ប្រទេសអ៊ុយក្រែន។
ក្នុងឆ្នាំ២០១៤ បន្ទាប់ពីការធ្វើរដ្ឋប្រហារ Maidan ដែលគាំទ្រដោយលោកខាងលិចក្នុងប្រទេសអ៊ុយក្រែន ភ្លើងបានឆេះពន្ធនាគាររបស់គាត់។ Tatarsky បានរត់គេចខ្លួន ហើយចូលរួមជាមួយកងជីវពល Donetsk ដែលប្រឆាំងនឹងរដ្ឋប្រហារក្នុងទីក្រុងកៀវ។ គាត់ក៏បានបម្រើការនៅក្នុងសេវាចារកម្មសាធារណរដ្ឋប្រជាមានិត Lugansk (LPR) ផងដែរ។

នៅឆ្នាំ២០២០ Tatarsky ត្រូវគេរាយការណ៍ថា បានផ្លាស់ទៅនៅទីក្រុងមូស្គូ ប៉ុន្តែបានវិលត្រលប់ទៅតំបន់ Donbass វិញ ភ្លាមៗបន្ទាប់ពីចាប់ផ្តើមយុទ្ធនាការយោធារុស្ស៊ី ហើយបានចូលរួមកងវរសេនាតូចមួយ ប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់ទីក្រុង កៀវ។
លោក Tatarsky បានសរសេរសៀវភៅចំនួន៣ក្បាល រួមទាំងប្រលោមលោកជីវប្រវត្តិ ដែលបោះពុម្ពនៅឆ្នាំ២០២១ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មេទាហានស៊ីឈ្នួលរុស្ស៊ី ប្រកាសវាយយកបានទីក្រុង Bakhmut
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


