ជីវិតកម្សាន្ដ
Suga សមាជិក BTS នឹងសហការជាមួយ IU ក្នុងបទចម្រៀងថ្មី
Suga សមាជិក BTS បានបញ្ជាក់ថានឹងសហការជាមួយគ្នាជាមួយ IU ដើម្បីចេញបទចម្រៀងថ្មី ដើម្បីត្រៀមសម្រាប់អាល់ប៊ុមទោលដំបូងផ្លូវការរបស់លោកដែលមានចំណងជើងថា D-DAY ។

នៅព្រឹកថ្ងៃទី ៥ ខែមេសានេះ Suga ដែលជាសមាជិកក្រុមដ៏មានប្រជាប្រិយ BTS បានបញ្ជាក់ជាផ្លូវការអំពីការសហ ការលោករវាងតារាចម្រៀងនិងសម្តែង IU ។ ក្នុងនោះ Suga បានបង្ហាញពីការសហការនេះតាមរយៈការបង្កោះ Tea ser សម្រាប់បទថ្មីដែលមានឈ្មោះថា People Pt.2 ។

ជាមួយគ្នានេះបទ People Pt.2 គឺជាចម្រៀងនាំមុខដែលនឹងត្រូវចេញមុន ដើម្បីត្រៀមសម្រាប់អាល់ប៊ុមផ្លូវការដំបូងរបស់ Suga ដែលមានចំណងជើងថា D-DAY។ ទន្ទឹមនឹងនោះ មានគាំទ្រជាច្រើនបានទស្សន៍ទាយថាតារាប្រុសរូបនេះនឹងបញ្ចេញសមត្ថភាពរ៉េបជាមួយនឹងអាល់ប៊ុមទោលដំបូងរបស់លោក ។
ជាពិសេស កាលពីដើមឆ្នាំ ២០២២ តារាចម្រៀង IU និង Suga បានសហការគ្នាក្នុងបទចម្រៀងដ៏ល្បីមួយដែលមានឈ្មោះថា eight ។ នៅពេលនោះ បទចម្រៀងនេះបានជាប់ចំណាត់ថ្នាក់លើតារាងទាំងអស់ជុំវិញពិភពលោកដោយ ឈរលើកំពូលតារាងលើវេទិកាតន្ត្រីក្នុងប្រទេសកូរ៉េ ។

ដោយឡែក បទចម្រៀងថ្មីរវាង IU និង Suga ត្រូវបានគេរំពឹងថានឹងចេញជាផ្លូវការនៅថ្ងៃទី ៧ ខែ មេសា ហើយក៏ដូចជាអាល់ប៊ុមទោលរបស់ Suga នឹងចេញក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីចេញបទចម្រៀងនេះគឺនៅថ្ងៃទី ២១ ខែមេសា ៕
ប្រែសម្រួស៖នាងតូច
ចុចអាន៖Song Hye Kyo សរសេរសំបុត្រអរគុណទស្សនិកជនគាំទ្ររឿង “The Glory” លើសការរំពឹងទុក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


