ជីវិតកម្សាន្ដ
អតីតកាលរបស់ Ice Preechaya ធ្លាប់ជាកូនអភិជន រស់នៅប្រៀបដូចព្រះនាងម្ចាស់
ប្រិយមិត្តភាគច្រើនមុខតែស្គាល់តារាសម្ដែង Ice Preechaya ដែលបច្ចុប្បន្នតារាថៃរូបនេះកាន់តែមានសម្រស់ស្រស់ស្អាតប្លែក ក្រោយកែសម្ផស្សប៉ុន្មានដង និងកំពុងទទួលបានប្រជាប្រិយភាពខ្លាំងពីទស្សនិកជនក្នុងស្រុក។

ទន្ទឹមនឹងភាពល្បីល្បាញក្នុងនាមជាតារាភាពយន្តស្រករក្រោយ ទស្សនិកជនមួយចំនួនប្រហែលជាមិនទាន់បានដឹងពីប្រវត្តិរបស់ Ice Preechaya ថា កាលពីអតីតកាលគ្រួសាររបស់នាងមានស្ថានភាពយ៉ាងណានៅឡើយ។ តាមពិតមុនប្រឡូកក្នុងវិស័យសិល្បៈ ពោលគឺកាលពី Ice នៅតូច គ្រួសាររបស់នាង ជាគ្រួសារអភិជន ដែលនាងធ្លាប់រស់នៅស្រណុកសុខស្រួលប្រៀបដូចព្រះនាងម្ចាស់។ ប៉ុន្តែអ្វីៗបានប្រែប្រួលក្រឡាប់ចាក់ ក្រោយពេលវិបត្តិសេដ្ឋកិច្ច ក្នុងឆ្នាំ១៩៩៧ ដែលធ្វើឱ្យជីវិតរបស់តារាស្រីរូបនេះធ្លាក់ដុនដាប និងត្រូវប្ដូរទៅរស់នៅជនបទ។

មុនពេលសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ ឪពុករបស់ Ice Preechaya គឺជាម្ចាស់ជំនួញដ៏ធំមួយ ប៉ុន្តែបន្ទាប់ពីជួបវិបត្តិនៅឆ្នាំ១៩៩៧ ឪពុករបស់នាងបានក្ស័យធន និងនាំកូនៗផ្លាស់ចេញពីទីក្រុងរយៈពេល ៣ឆ្នាំ។

ទោះយ៉ាងណា ជីវភាពរបស់តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ មិនធ្លាក់ដុនដាបរហូតនោះទេ ក្រោយពីវិបត្តិប៉ុន្មានឆ្នាំ ឪពុករបស់នាងបានចាប់ផ្ដើមជំនួញជាថ្មីឡើងវិញ និងបន្តមកទល់បច្ចុប្បន្ន ដែលពេលនេះទោះបីមិនរស់នៅទ្រនំអភិជនដូចពីអតីតកាល តែជីវិតរបស់នាងកំពុងតែមានភាពប្រសើរឡើង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Ice ទម្លាយថា នាងធ្លាប់មានជំងឺបាក់ទឹកចិត្ដអស់រយៈពេល ៨ ឆ្នាំ
ចុចអាន៖ Kratae ធ្វើឱ្យហ្វេនប្រហោងពោះម្ដងទៀត ក្រោយបង្ហោះរូបមួយសន្លឹក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


