ព័ត៌មានជាតិ
ស្ថានភាពរន្ទះបាញ់ដើមឆ្នាំនេះ មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន
ស្ថានភាពរន្ទះបាញ់នៅដើមឆ្នាំ ២០២៣ នេះ មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ដោយមិនមានមនុស្សណាម្នាក់រងគ្រោះដល់ស្លាប់បាត់បង់ជីវិតទេ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១២ មេសានេះថា ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៣ នេះ គ្រោះរន្ទះបាញ់បានកើតឡើងចំនួន ៣ លើកប៉ុណ្ណោះ នៅខេត្តក្រចេះ ឧត្តរមានជ័យ និងបាត់ដំបង បណ្ដាលឲ្យប្រជាពលរដ្ឋរងរបួសធ្ងន់-ស្រាលចំនួន ៣ នាក់ និងងាប់គោ ១ ក្បាល។

លោកបានបន្តថា ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេល ៣ ខែ ឆ្នាំ ២០២២ កន្លងទៅឃើញថា មានការថយចុះច្រើន ដោយ ៣ ខែឆ្នាំមុន គ្រោះរន្ទះបាញ់បានកើតឡើង ១២ លើក បណ្ដាលឲ្យខូចខាតផ្ទះ ២ ខ្នង មនុស្សស្លាប់ ៣ នាក់ រងរបួស ៦ នាក់ និងងាប់គោក្របី ៥ ក្បាល។

យ៉ាងណាក៏ដោយ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់កន្ត្រាក់ និងរន្ទះបាញ់នេះនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដោយចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែមេសាខាងមុននេះ ដោយសារកម្ពុជាបន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតខ្សោយទៅមធ្យម។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៣ នេះដែរ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ៣២ លើក ទៅលើខេត្តចំនួន ១៤ បណ្ដាលឲ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ១៧០ ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ១២២៦ ខ្នង របើកដំបូលសាលារៀន ១៥ អគារ កុដិព្រះសង្ឃ ១ ខ្នង អគាររដ្ឋបាល ២ ខ្នង លិចទូកនេសាទ ២ គ្រឿង ស្លាប់ ២ នាក់ របួស ១២ នាក់ និងជួយសង្គ្រោះបានចំនួន ១៦ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


