ព័ត៌មានអន្ដរជាតិ
ឡាវ ចេញច្បាប់ហាមប្រាមចំនួន ៨ មិនឲ្យពលរដ្ឋប្រព្រឹត្តថ្ងៃចូលឆ្នាំថ្មី
អាជ្ញាធរក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវបានចេញច្បាប់ហាមប្រាមចំនួន ៨ ដើម្បីឲ្យប្រជាពលរដ្ឋអនុវត្តតាម ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យ Pi Mai ។

សេចក្តីជូនដំណឹង ក៏ដូចជាច្បាប់ហាមប្រាមដែលចេញដោយបញ្ជាការដ្ឋានប៉ូលិសក្រុងវៀងចន្ទន៍ ក្រោមក្រសួងសន្តិសុខសាធារណៈ ទាំង ៨ នោះរួមមាន៖
១. ហាមលក់ ឬទិញវត្ថុគ្រប់ប្រភេទណាដែលមានសំឡេងឭខ្លាំង និងហាមបាញ់កាំជ្រួច ឬផាវគ្រប់ប្រភេទ ។ កុំប្រើសារធាតុផ្ទុះ សារធាតុគីមី ឬសារធាតុវិទ្យុសកម្ម ។
២. កុំប្រើធុងទឹកធំៗ ដូចជា បាសាំងទឹក ឬប្រើទុយោទឹកបាញ់អ្នកដទៃដែលកំពុងធ្វើដំណើរនៅលើផ្លូវ ។ កុំប្រារព្ធពិធីជប់លៀងនៅតាមផ្លូវ ឬចិញ្ចើមថ្នល់ ។

៣. កុំប្រើ ឬគប់ទឹកដែលមិនមានអនាម័យ ទឹកពណ៌ ទឹកក្ដៅ ឬពុល ទឹកកក ឬទឹកច្រកក្នុងប៉េងប៉ោង ។ ហាមស្លៀកសម្លៀកបំពាក់មិនសមរម្យ ស៊ិចស៊ី ឬលេចលើលេចក្រោមជាដើម ។
៤. ហាមប្រារព្ធពិធីនៅច្រាំងទន្លេមេគង្គដោយមិនមានការអនុញ្ញាត ឬនៅតំបន់ក្បែរមាត់ទន្លេ ដោយគ្មានវត្តមានមន្ត្រីនគរបាល ។
៥. ហាមប្រើប្រាស់យានជំនិះដើម្បីដង្ហែ ឬបិទផ្លូវ មិនត្រូវជិះម៉ូតូ ឬបើកបរយានជំនិះជាក្រុម និងមិនត្រូវបើកបរក្នុងពេលស្រវឹង ។

៦. កុំចាក់ភ្លេង ឬចម្រៀងឭខ្លាំងនៅផ្ទះ កន្លែងអាជីវកម្ម ឬកន្លែងសាធារណៈ ។ កម្រិតសំឡេងតន្ត្រីមិនត្រូវលើសពី ៨០ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១១ យប់ ។
៧. អ្នកដំណើរមិនគួរអង្គុយលើគែមខាងក្រោយរបស់រថយន្តភីកអាប់ អំឡុងពេលធ្វើដំណើរឡើយ ។ ឡានដឹកទំនិញ និងឡានក្រុងមិនត្រូវផ្ទុកទំនិញលើសទម្ងន់ ឬលើសអ្នកដំណើរឡើយ ។ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវគោរពស្លាកសញ្ញាចរាចរណ៍ ។
៨. ហាមជះទឹកដាក់មន្ត្រីប៉ូលិសដែលបំពេញភារកិច្ច រក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ ឬកន្លែងណាផ្សេងទៀត ។

គួរបញ្ជាក់ថា ប្រទេសឡាវនឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល ៣ ថ្ងៃ ពោលនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ ដឹងទេ តើប្រទេសអាស៊ានណាខ្លះប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដូច កម្ពុជា ដែរ?
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


