ព័ត៌មានជាតិ
៤ ប្រទេស ប្រកាសផ្ដល់អាហារូបករណ៍ឆ្នាំសិក្សាថ្មី ២០២៣
ប្រទេស ៤ មាន ថៃ អូស្ត្រាលី ព្រុយណេ និងចិន បានប្រកាសផ្ដល់អាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤។

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗបានបង្ហោះព័ត៌មានពីការផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត ដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេសទាំងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញសិក្សាជាច្រើនគួបផ្សំអត្ថប្រយោជន៍ជាច្រើនផងដែរ។
អាហារូបករណ៍ដែលផ្តល់ដោយប្រទេសទាំង ៤ មានដូចជា៖
១. អាហារូបករណ៍របស់ប្រទេសថៃ
ក្រោមកម្មវិធី “Boon Rawd Scholarship 2023” សាកលវិទ្យាល័យ Mae Fah Luang ខេត្តឈៀងរ៉ៃ នៃព្រះរាជាណាចក្រថៃ បានប្រកាសជ្រើសរើសនិស្សិតកម្ពុជា ២ រូប សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៣-២០២៤។ តាមរយៈអាហារូបករណ៍ពីសាកលវិទ្យាល័យ Mae Fah Luang នឹងផ្ដល់ជូននិស្សិតកម្ពុជានៅថ្លៃសិក្សា ថ្លៃជួលអន្តេវាសិកដ្ឋាន ប្រាក់ឧបត្ថម្ភម្នាក់ ៦ ពាន់បាត ក្នុងមួយខែ និងការធានារ៉ាប់រងសុខភាពផងដែរ។


បេក្ខជនមានចំណាប់អារម្មណ៍ចំពោះអាហារូបករណ៍ខាងលើអាចបំពេញសំណុំបែបបទ ភ្ជាប់ជាមួយនឹងឯកសារចាំបាច់នានា តាមរយៈគេហទំព័រ https://shorturl.asia/E6NqV រួចផ្ញើជូនស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ តាមរយៈក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ឲ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
២. អាហារូបករណ៍របស់ប្រទេសព្រុយណេ
ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ សាកលវិទ្យាល័យ Brunei Darussalam (UBD) នឹងផ្ដល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញ Public Policy and Management (MPPM) សិក្សារយៈពេល ១២ខែ (ដោយ ឆមាសទី១ សិក្សានៅ UBD និង ១ ឆមាសទៀត សិក្សានៅសាកលវិទ្យាល័យណាមួយនៅសហរដ្ឋអាមេរិក)។

កាលបរិច្ឆេទនឹងផុតកំណត់នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្រាប់ព័ត៌មានលម្អិតបេក្ខជនអាចចូលទៅកាន់គេហទំព័រ https://ips.ubd.edu.bn//master-of-public-policy-and-management-by-coursework/da។
៣. អាហារូបករណ៍របស់ប្រទេសអូស្ត្រាលី
តាមរយៈកម្មវិធីអាហារូបករណ៍”Australia Awards Scholarships Intake 2024″ រដ្ឋាភិបាលអូស្ត្រាលី បានបើកឱកាសដល់និស្សិតកម្ពុជាសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដោយផ្ដោតលើនិស្សិតដែលមានជីវភាពក្រីក្រ ឬពិការភាព ក៏ដូចជាជនជាតិដើមភាគតិច ជាពិសេសស្ត្រីដែលមកពីតំបន់ដាច់ស្រយាលជាដើម។

ចំពោះ សិស្ស-និស្សិត ដែលចង់ទៅសិក្សានៅក្រៅទេសត្រូវដាក់ពាក្យឲ្យបានមុនថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ ទន្ទឹមនេះ សម្រាប់ព័ត៌មានលម្អិតបេក្ខជនអាចចូលទៅកាន់ https://www.australiaawardscambodia.org/contact/1 ។
៤.អាហារូបករណ៍របស់ប្រទេសប្រជាមានិតចិន
សាធារណៈរដ្ឋប្រជាមានិតចិន ផ្តល់អាហារូបករណ៍ច្រើនកន្លែងលើការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (រយៈពេល១-៣ឆ្នាំ) និងថ្នាក់បណ្ឌិត (រយៈពេល ៣ឆ្នាំ ) លើមុខជំនាញជាច្រើន ដល់មន្ត្រីរាជការកម្ពុជាក្នុងឆ្នាំសិក្សា២០២៣-២០២៤ ក្រោមកម្មវិធីអាហារូបករណ៍ “MOFCOM ”។

និស្សិតកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីអាហារូបករណ៍មួយនេះ ដូចជា ការរ៉ាប់រងថ្លៃសិក្សា, កន្លែងស្នាក់នៅ, ការធ្វើដំណើរកម្ពុជា-សាធារណរដ្ឋប្រជាមានិតចិន និងអត្ថប្រយោជន៍ផ្សេងៗ ហើយហ្នឹងផុតកំណត់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕
ប្រភព៖ ក្រសួងអបរំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


