កីឡា
លោក ស្រី ចាន់ថន នឹងយក ឈឿង ល្វៃ ទៅស្កែនជើង ថ្ងៃស្អែកដើម្បីឲ្យច្បាស់
លោកឧកញ៉ា ស្រី ចាន់ថន គ្រោងនឹងយកកីឡាករ ឈឿង ល្វៃ ទៅស្កែន និងពិនិត្យជើងឲ្យបានច្បាស់លាស់ពីស្ថានភាព បន្ទាប់ពីត្រូវបានកីឡាករថៃ Sammy ទាត់ឲ្យខូចក្នុងការប្រកួតកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

ការស្កែន និងពិនិត្យឲ្យច្បាស់នេះដើម្បីព្យាបាលឲ្យដិតដល់សម្រាប់ការហ្វឹកហាត់ និងត្រៀមខ្លួនឲ្យបានល្អប្រសើរសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ មិនត្រឹមតែប៉ុណ្ណោះទេ លោក ស្រី ចាន់ថន បានឧបត្ថម្ភថវិកា៤លានរៀលដល់កីឡាករ ឈឿង ល្វៃ ទៀតផង។
ស្ថាបនិកក្លឹប«គុនខ្មែរវើលឆាមពាន»សង្ឃឹមថា ឈឿង ល្វៃ នឹងជាសះស្បើយក្នុងរយៈពេលដ៏ខ្លីខាងមុខ និងបានចូលហ្វឹកហាត់វិញដិតដល់ ខណៈការប្រកួតកីឡាស៊ីហ្គេមនៅសល់ប្រហែលជា២០ថ្ងៃទៀតប៉ុណ្ណោះ។

ឈឿង ល្វៃ ជាកីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជាដែលនឹងប្រកួតក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។ កាលស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម កីឡាករកម្ពុជារូបនេះទទួលបានមេដាយប្រាក់ បន្តាប់ពីប្រកួតចាញ់កីឡាករថៃនៅវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


