សេចក្ដីជូនដំណឹង
អាហារូបករណ៍បន្តការសិក្សានៅអូស្ត្រាលីសម្រាប់និស្សិតពុំសូវមានលទ្ធភាព បានមកដល់ហើយ
អាហារូបករណ៍បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលីសម្រាប់និស្សិតដែលខ្វះខាតក្នុងការសិក្សា បានមកដល់ទៀតហើយ។ នេះបើតាមការប្រកាសឲ្យដឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ។

អាហារូបករណ៍តាមរយៈរដ្ឋាភិបាលអូស្រ្តាលីនេះមានឈ្មោះថា “Australia Award Scholarship Intake 2024” គឺផ្តល់អាទិភាពដល់និស្សិតកម្ពុជាដែលមានជីវភាពក្រីក្រ មានពិការភាព ឬ ជនជាតិដើមភាគតិច ជាពិសេសស្រី្តមកពីតំបន់ដាច់ស្រយាល។
ឱកាសអាហារូបករណ៍នេះ ចាប់ផ្តើមទទួលពាក្យពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ និស្សិតអាចដាក់ពាក្យអាហារូបករណ៍ តាមរយៈគេហទំព័រ៖ https://www.australiaawardscambodia.org/Scholarship/#apply។ សម្រាប់ព័ត៌មានលំអិត អាចចូលមើលនៅក្នុងគេហទំព័រ៖ https://www.australiaawardscambodia.org/contact/ ។

ស្របជាមួយគ្នានេះ ក្រសួងក៏បានផ្តល់ដំណឹងដល់អ្នកដែលមានចំណាប់អារម្មណ៍ចង់ចូលរួមការធ្វើបទបង្ហាញ (Briefing) ស្តីពីការផ្តល់អាហារូបករណ៍ និងរបៀបដាក់ពាក្យអាហារូបករណ៍ បានដោយទំនាក់ទំនងទៅកាន់ Australia Award Cambodia តាមរយៈលេខទូរស័ព្ទ 012 635 306/015 301 127 ឬ អ៉ីម៉ែល [email protected] សម្រាប់ចុះឈ្មោះចូលរួម៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


