Connect with us

កីឡា

គ្រាប់​​ពេជ្រ​​ហ្វីលីពីន​​៦​​​រូប​សុទ្ធ​​តែ​​មេដាយ​​អូឡាំពិក​ និង​​ពិភព​​លោក​​មក​​ស៊ីហ្គេម​នៅ​កម្ពុជា

បានផុស

នៅ

សម្រាប់​ស៊ីហ្គេម លើក​ទី​៣២ នៅ​កម្ពុជា ​ប្រទេស​ហ្វីលីពីន​បាន​ដាក់​គោល​​រក​ឲ្យ​បាន​ចំណាត់​ថ្នាក់​ល្អ​ប្រសើរជាង​កាល​ស៊ីហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ​ដែលពេល​នោះ​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង​មេដាយ។

ហ្វីលីពីន​​គ្រោង​បញ្ជូន​ប្រតិភូ​កីឡា​ចំនួន​៨៤០​នាក់​​ដែល​​នឹង​​ប្រកួត​​​កីឡា​ទាំង​៣៨​ប្រភេទ​ក្នុង​កីឡា​ស៊ីហ្គេម នៅ​កម្ពុជា។

ប្រធាន​ប្រតិភូ​កីឡាហ្វីលីពីន លោក Richard Bachmann រំពឹង​ខ្ពស់​​លើ​ក្រុម​​កីឡា​របស់​លោក​នឹង​ធ្វើ​បាន​ល្អ និង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជាង​លើក​មុន។​ «ខ្ញុំ​គាំទ្រ​អត្តពលិក​យើង​ពេញ​ទំហឹង។ កាល​ស៊ីហ្គេម នៅ​វៀតណាម យើង​បញ្ចប់​​ចំណាត់​ថ្នាក់​លេខ​៤ អីចឹង​យើង​សង្ឃឹម​ថា ឆ្នាំ​នេះ​ចំណាត់​ថ្នាក់​ល្អ​ជាង»។

ហ្វីលីពីន​មាន​អត្តពលិក​​ឯកត្តជន​ពោរពេញ​ដោយ​​សក្តានុពល​ច្រើន​​ មាន​ដូច​កីឡា​ប្រដាល់​សកល កាយ​សម្ព័ន្ធ អត្តពលកម្ម​ និង​លើក​ទម្ងន់​ជា​ដើម។ ខាង​ក្រោម​ជា​អត្តពលិក​ហ្វីលីពីន​៦​រូប​សុទ្ធ​មាន​គុណភាព​កម្រិត​អូឡាំពិក និង​ពិភព​លោក។

  • កីឡាការិនីប្រដាល់​សកល Nesthy Petecio ឈ្នះ​មេដាយ​ប្រាក់អូឡាំពិក ឆ្នាំ​២០២០, មេដាយ​មាស​ពិភព​លោក​ឆ្នាំ​២០១៩ និង​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ២០១៩។
  • កីឡាករកាយ​សម្ព័ន្ធ Carlos Yulo ឈ្នះ​មេដាយ​មាស​ពិភព​លោក​៣​គ្រឿង (ឆ្នាំ​២០១៩, ​២០២១) មេដាយមាស​ទ្វីប​អាស៊ី​៣​គ្រឿង (ឆ្នាំ២០២២) និង​មេដាយ​មាសស៊ីហ្គេម៧​គ្រឿង​ (ឆ្នាំ២០១៩, ២០២១)។
  • កីឡាករប្រដាល់​សកល Carlo Paalam ឈ្នះ​មេដាយ​ប្រាក់អូឡាំពិកឆ្នាំ​២០២០ មេដាយមាស​​ទ្វីប​អាស៊ី​ឆ្នាំ​២០២២ និង​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ​២០១៩។
  • កីឡាករអត្តពលកម្ម EJ Obiena ឈ្នះ​មេដាយ​មាស​ទ្វីប​អាស៊ី ឆ្នាំ២០២២ មេដាយមាស​ស៊ីហ្គេម​២​គ្រឿង ឆ្នាំ​២០២១ និង​២០១៩។
  • កីឡាការិនីលើក​ទម្ងន់​ Vanessa Sarno ឈ្នះ​មេដាយ​មាស​ទ្វីប​អាស៊ី​ឆ្នាំ២០២០ និង​មេដាយ​មាសស៊ីហ្គេម ឆ្នាំ​២០២១។
  • កីឡាការិនី​លើក​ទម្ងន់ Hidilyn Diaz ឈ្នះ​មេដាយ​មាស​អូឡាំពិក​ឆ្នាំ២០២១ និង​មេដាយ​មាស​ពិភព​លោក៣​គ្រឿង​ ឆ្នាំ២០២២។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​បំផុត​នោះគឺ ក្រុម​បាល់បោះ​ហ្វីលីពីនទាំង​បុរស និង​នារី​សុទ្ធ​តែ​ជា​ស្តេច​កីឡា​បាល់បោះ​ទៅ​ហើយ​ប្រចាំ​តំបន់​អាស៊ាន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ inquirer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៩ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ១០ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ១០ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម