Connect with us

កីឡា

ប្រធានា​ធិបតី​ហ្វីលីពីន​រំពឹង​ឈ្នះ​មេដាយ​បំបែក​កំណត់​ត្រា​ចាស់​ពី​ស៊ីហ្គេម​នៅ​កម្ពុជា

បានផុស

នៅ

លោក​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr រំពឹង​ក្រុម​អត្តពលិក​ជម្រើស​ជាតិ​ហ្វីលីពីន​ឈ្នះ​មេដាយ​បំបែក​កំណត់​ត្រា​ចាស់​នៅ​ពេល​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

ក្នុង​ពេល​ចុះ​ជួប​អត្តពលិក និងប្រតិភូ​កីឡា​ហ្វីលីពី​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា លោក Marcos បាន​និយាយ​ថា លោក​សូម​អរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា​ដែល​នាំមក​នូវ​ភាព​រុង​រឿង និង​កិត្តិយស​ជូន​ជាតិ​កន្លង​មក។ ឥឡូវនេះ អ្នក​ទាំង​អស់​គ្នា​ត្រូវ​ទៅ​ចូល​រួម​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​កម្ពុជា ហើយ​អ្នក​ទាំង​អស់​គ្នា​ទំនង​ជា​ត្រៀម​ខ្លួន​រួច​រាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​និយាយ​ថា ៖«បង​ប្អូន​មាន​ប្រជា​ជន​១០៧​លាន​នាក់​​ដែល​នៅ​ពី​ក្រោយ គិត​គូ និង​លើក​ទឹក​ចិត្ត​ដល់​​អ្នក​ទាំង​អស់​គ្នា​ដើម្បីឲ្យ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​ជូន​ជាតិ»។

«ខ្ញុំ​ដឹង​ថា អ្នក​ទាំង​អស់​គ្នា​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ខ្លាំង​ណាស់ ហើយ​ប្រហែល​ជា​មិន​ត្រឹម​តែ​ទទួល​បាន​មកវិញ​ត្រឹម​តែ​មេដាយ និង​ពាន​រង្វាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែយើង​ប្រហែល​ជា​​បំបែក​កំណត់​ត្រា​ចាស់​របស់​យើង»។ លោក Marcos បាន​និយាយ។

កាល​ស៊ីហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ ហ្វីលីពីន​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះឈរ​លើ​កំពូល​តារាង​មេដាយ​ដោយ​ឈ្នះ​បាន​មេដាយ​មាស​១៤៩​គ្រឿង ប្រាក់​១១៧​គ្រឿង និង​សំរឹទ្ធ​១២១​គ្រឿង ខណៈ​ស៊ីហ្គេម លើក​ទី​៣១​នៅ​វៀតណាម​កាល​ពី​ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ហ្វីលីពីន​ឈ្នះ​បាន​មេដាយ​មាស​៥២​គ្រឿង ប្រាក់​៧០​គ្រឿង និង​សំរឹទ្ធ​១០៥​គ្រឿង។

សម្រាប់​ស៊ីហ្គេម លើក​ទី​៣២ នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ទី​១៧​ ខែ​មេសា ហ្វីលីពីន​​​នឹង​​បញ្ជូន​អត្តពលិក​​ប្រកួត​ទាំង​៣៨​ប្រភេទ​កីឡា​ដែល​មាន​ជាង​៦០០​វិញ្ញាសា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ nquirer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម