សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ករណីលួចកាត់ខ្សែភ្លើង
នគរបាលខណ្ឌទួលគោក ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ករណី«លួចកាត់ខ្សែភ្លើង» ប្រព្រឹត្តនៅចំណុចសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោងប្រហែល ០៣ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ ដោយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពីបទ«លួចកាត់ខ្សែភ្លើង» ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ ១៨៦ កែងផ្លូវលេខ ២៦៥ ក្រុមទី ២៥ ភូមិ ០៩ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំពោះជនសង្ស័យចំនួន ០២ នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖
១-ឈ្មោះ រឿន រិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល មិនចាំលេខ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ សេង សុច ហៅ កច់ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល មិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកវត្ថុតាងដែលចាប់យកបានរួមមាន ៖ ម៉ូតូរ៉ឺម៉កកង់បី ០១ គ្រឿង, កាំបិតបុ័ងតោ ០១, កន្ត្រៃ ០១, សោខ្សៀមុខកាត់លេខ ៨ ចំនួន ០២, សោចិញ្ចៀនមុខកាត់លេខ ១៧ ចំនួន ០២, សោចិញ្ចៀនមុខកាត់លេខ ១៩ ចំនួន ០១, កន្ត្រៃកាត់ដែក ០២, ដងសម្រាប់តកន្ត្រៃកាត់ដែក ០១ គូ , ទួរណឺវិស ០១, ដង្កាប់ ០១, ដងឈើមានតម្ពក់សម្រាប់ថ្ពក់ខ្សែភ្លើងកាត់ប្រវែងប្រហែល ០២ ម៉ែត្រ ចំនួន ០១ និងខ្សែភ្លើងកាត់រួចប្រវែងប្រហែល ២០ ម៉ែត្រ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


