កីឡា
ពៅ សុខា ឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១ ស៊ីហ្គេមនៅកម្ពុជា
កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ពៅ សុខា ទទួលបានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១ ក្នុងចំណោមវិញ្ញាសាទាំង៥ដែលកញ្ញាប្រកួតក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ការទទួលបានមេដាយ៥គ្រឿងនេះ ពៅ សុខា ជាកីឡាការិនីម្នាក់ស្ថិតក្នុងចំណោមអត្តពលិកកម្ពុជាដែលឈ្នះមេដាយច្រើន។ សម្រាប់មេដាយមាស៣គ្រឿងគឺបានលើការប្រកួតវិញ្ញាសាក្រុមទាំង៣គឺវិញ្ញាសាសម្តែងគុនដាវនារី២នាក់ វិញ្ញាសាសម្តែងក្រុមនារី៣នាក់បុរស៤នាក់ និងវិញ្ញាសាសម្តែងគុនដាវនារី៥នាក់។ ចំពោះមេដាយប្រាក់បានទៅលើវិញ្ញាសាសម្តែងគុនដាវនារីឯកត្តជន និងមេសាយសំរឹទ្ធបានលើវិញ្ញាសាសម្តែងនារី២នាក់អត់អាវុធ។
ការប្រកួតកីឡាវ៉ូវីណាមក្នុងកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជានេះនឹងបញ្ចប់នៅថ្ងៃទី១០ ខែឧសភា បន្ទាប់ពីចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី៦ ខែឧសភា នៅជ្រោយចង្វារ OCIC។ គិតត្រឹមថ្ងៃទី៩ ខែឧសភានេះ ក្រុមកីឡាវ៉ូវីណាមកម្ពុជាឈ្នះបានមេដាយសរុប២០គ្រឿងគឺមាស៨ ប្រាក់៥ និងសំរឹទ្ធ៧ ដែលលើកំពូលតារាងមេដាយកីឡាវ៉ូវីណាម៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


