សុខភាព
អត្ថប្រយោជន៍ ៤ យ៉ាងនៃការរត់ ៤០ នាទីជាប្រចាំថ្ងៃដើម្បីសុខភាព
ការរត់លេងគឺជាលំហាត់ប្រាណដ៏ពេញនិយមមួយ លើសពីនេះទៅទៀតលំហាត់ប្រាណនេះគឺសាមញ្ញណាស់ ស័ក្តិសមសម្រាប់បុរសស្ត្រី និងកុមារ ហើយប្រសិនបើយើងបន្តរត់ហាត់ប្រាណ ៤០ នាទីក្នុងមួយថ្ងៃ រាងកាយនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដែលមិននឹកស្មានដល់ ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៤ យ៉ាងនៃការរត់ ៤០ នាទីជាប្រចាំថ្ងៃដើម្បីសុខភាព៖
១. ជួយដល់ដំណេកក្នុងការគេង

ការរត់ហាត់ប្រាណរយៈពេល ៤០ នាទីក្នុងមួយថ្ងៃ អាចជំរុញចរាចរឈាមក្នុងរាងកាយបទបែនបានល្អក្នុងរាងកាយ ហើយក្នុងពេលជាមួយគ្នានេះ វាមានប្រសិទ្ធិភាពបន្ធូរភាពតានតឹងល្អណាស់ ប្រសិន បើយើងបន្តរយៈពេល ១ ខែ យើងនឹងឃើញការគេងរបស់យើងប្រសើរឡើងបន្តិចម្តងៗ ។
២. ជួយសម្រួលដល់មុខងាររបស់សួត
ប្រសិនបើយើងអាចបន្តរត់បាន ៤០ នាទីក្នុងមួយថ្ងៃ យើងនឹងស្រូបខ្យល់អុកស៊ីសែនកាន់តែច្រើន ក្នុងអំឡុងពេលរត់។ នេះអាចជួយចិញ្ចឹមសួតឱ្យកាន់តែប្រសើរឡើង លើកកម្ពស់ការបន្សាបជាតិ ពុលក្នុងសួត និងការរំលាយអាហារ ជួយបង្កើនសមត្ថភាពសួត ជាពិសេសក្នុងដំណើរការរត់ក៏អាច ពន្លឿនចរាចរឈាមក្នុងរាងកាយ ចិញ្ចឹមបេះដូងមនុស្សឱ្យបានល្អប្រសើរ ។ជាមួយគ្នានេះ វាក៏អាចបង្កើនអត្រាបេះដូង និងធ្វើឱ្យមុខងារបេះដូងប្រសើរឡើង ហើយសម្រាប់មនុស្សវ័យកណ្តាល និង មនុស្សចាស់មួយចំនួនដែលចង់ធ្វើលំហាត់ប្រាណមុខងារបេះដូង ការរត់គឺជាជម្រើសដ៏ល្អ។
៣. ជួយសម្រកទម្ងន់

ការរត់ ៤០ នាទីក្នុងមួយថ្ងៃមានប្រសិទ្ធភាពខ្លាំងណាស់សម្រាប់ការសម្រកទម្ងន់ ការរត់ហាត់ប្រាណ ជារៀងរាល់ថ្ងៃអាចជួយលើកកម្ពស់ឈាមរត់ក្នុងរាងកាយ បង្កើនអត្រាមេតាបូលីស ពន្លឿនការដុតរំលាយជាតិខ្លាញ់ និងការរំលាយអាហារ ។
៤.ការពារខួរក្បាល
ការរត់ជាប្រចាំ ៤០ នាទីក្នុងមួយថ្ងៃ អាចជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល ដែលមានឥទ្ធិ ពលល្អក្នុងការការពារជំងឺភ្លេចភ្លាំង។ នៅក្នុងដំណើរការនៃការរត់ហាត់ប្រាណក៏អាចជំរុញឱ្យរាង កាយបញ្ចេញសារធាតុមានប្រយោជន៍ជាច្រើនសម្រាប់ខួរក្បាលធ្វើឱ្យខួរក្បាលកាន់តែស្វាហាប់ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អត្ថប្រយោជន៍ ៣ យ៉ាងនៃកាហ្វេ ជួយការពារជំងឺខ្លាញ់រុំថ្លើម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


