សុខភាព
អត្ថប្រយោជន៍ ៣ យ៉ាងនៃកាហ្វេ ជួយការពារជំងឺខ្លាញ់រុំថ្លើម
តាមការសិក្សាជាច្រើនបានបញ្ជាក់ថា កាហ្វេមានឥទ្ធិពលការពារលើជំងឺខ្លាញ់រុំថ្លើម និងកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ steatohepatitis ។ ទិន្នន័យពីការស្ទង់មតិសុខភាព និងអាហារូបត្ថម្ភ របស់សហរដ្ឋអាមេរិកឆ្នាំ ២០០១ ដល់២០០៨ បង្ហាញថាកាហ្វេអាចកាត់បន្ថយការកើតជំងឺខ្លាញ់រុំថ្លើម ដែលអាចទាក់ទងនឹងកត្តាខាងក្រោម៖
១. កាហ្វេកាត់បន្ថយការរលាក

ការផឹកកាហ្វេអាចកាត់បន្ថយយ៉ាងខ្លាំងនូវការខូចខាតថ្លើម ហើយតាមការសិក្សាបានបង្ហាញថាបន្ទាប់ពីផឹកកាហ្វេនៅក្នុងកណ្តុរដែលមានថ្លើមខ្លាញ់ មុខងារ transaminase របស់ថ្លើមត្រូវបានកាត់បន្ថយ កត្តានេះហើយដែលធ្វើឲ្យសារធាតុខ្លាញ់ផ្សេងៗក៏ត្រូវបានកាត់បន្ថយផងដែរ។
២. កាហ្វេកាត់បន្ថយជំងឺថ្លើមផ្សេងៗ

តាមការសិក្សានៅអ៊ឺរ៉ុបនាពេលថ្មីៗនេះបានស៊ើបអង្កេតទិន្នន័យគ្លីនិកនៃអ្នកជំងឺធាត់ធ្ងន់ធ្ងរចំនួន១៩៥ នាក់ដែលកំពុងទទួលការវះកាត់ bariatric ។ លទ្ធផលនៃការធ្វើកោសល្យវិច័យថ្លើមបានបញ្ជាក់ ថា ៣៥ ភាគរយៈ នៃអ្នកជំងឺធាត់មានដុំសាច់នៅលើថ្លើម ហើយការវិភាគតំរែតំរង់បានបង្ហាញ ពីកម្រិតទាបនៃជំងឺ fibrosis ថ្លើមចំពោះអ្នកផឹកកាហ្វេ។
៣. កាហ្វេប៉ះពាល់ដល់ការរំលាយអាហាររបស់ថ្លើម

តាមការសិក្សារោគរាតត្បាតបានរកឃើញថាការផឹកកាហ្វេអាចបង្កើនកម្រិតសារធាតុ adiponectin យ៉ាងចម្រើន ប៉ុន្តែការសិក្សាក៏បានរកឃើញថាសារធាតុ polyphenols កាហ្វេអាចបង្កើនការរំលាយ អាហារទៅជាថាមពលរបស់ថ្លើម និងកាត់បន្ថយការផលិតជាតិខ្លាញ់ ៕
ប្រែសសម្រួល៖នាងតូច
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


