សន្តិសុខសង្គម
អាជ្ញាធរកំពុងរង់ចាំលទ្ធផលត្រីពុលងាប់នៅស្ទឹងព្រែកត្នោត
អាជ្ញាធរខេត្តកំពង់ស្ពឺកំពុងរង់ចាំលទ្ធផលបញ្ជាក់ពីមូលហេតុ ត្រីពុលអណ្ដែតងាប់នៅស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិមួយចំនួន ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នេះថា ទឹកភ្លៀងធ្លាក់នៅផ្នែកខាងលើហើយហូរចូលអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់របស់រោងចក្រផលិតដំណាប់ស្វាយ (Boengket Planting & Industrial Co., Ltd) ដោយសារតែទឹកហូរពីខាងលើមកត្រូវប្រើរយៈពេលយូរ ១ ថ្ងៃ ឬ ២ ថ្ងៃបានមកដល់ស្ទឹងព្រែកត្នោត ក៏ឃើញមានករណីពុលត្រី។

លោក វ៉ី សំណាង បញ្ជាក់ថា រោងចក្រផលិតដំណាប់ស្វាយនោះ មានអាងប្រព្រឹត្តិកម្មទឹកដែរ ប៉ុន្តែបរិមាណទឹកច្រើនមិនដូចអ្វីដែលរោងចក្របានគិតទុក ដូចជាមានភ្លៀងធ្លាក់បន្ថែម ប៉ុន្តែលោកបានឱ្យមន្ត្រីចុះសិក្សាស្វែងរកការពិតរួចហើយ នឹងអាចសន្និដ្ឋានមូលហេតុពិតប្រាកដឆាប់ៗនេះ។ ត្រីដែលងាប់ជាត្រីធម្មជាតិសុទ្ធសាធ។
នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣ មានករណីត្រីតូចធំបានពុលងាប់អណ្ដែតទឹក ជាច្រើនក្បាល ស្ថិតនៅ នៅភូមិពាមទុង ឃុំត្រែងត្រយឹង និងនៅភូមិកុមារពេទ្យ ភូមិចេក និងភូមិក្រាំងរលួស ស្ថិតក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឹ៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ