ព័ត៌មានអន្ដរជាតិ
ភស្តុតាងចំណាស់ជាងគេបំផុតលើពិភពលោកបង្ហាញថា មនុស្សស្គាល់ការថើបតាំងពី ៤,៥០០ ឆ្នាំមុន
ការថើបដើម្បីបង្ហាញពីភាពទាក់ទាញផ្លូវភេទរវាងគូស្នេហ៍ វាមានរយៈពេលយ៉ាងហោចណាស់មួយពាន់ឆ្នាំយូរជាងប្រវត្តិសាស្ត្រដែលបានកត់ត្រា ខណៈភស្តុតាងថ្មីជាច្រើនត្រូវបានគេរកឃើញពីបន្ទះដីឥដ្ឋនៃអរិយធម៌មេសូប៉ូតាមៀ ដែលបង្ហាញថា មនុស្សបានដឹងអំពីការថើបតាំងពី ៤,៥០០ ឆ្នាំមុន។

ក្រុមអ្នកវិទ្យាសាស្ត្រដែលមានឯកទេសខាងប្រវត្តិវេជ្ជសាស្ត្រ ដឹកនាំដោយវេជ្ជបណ្ឌិត Troels Pank Arbøll មកពីសាកលវិទ្យាល័យ Copenhagen ក្នុងប្រទេសដាណឺម៉ាកបានបញ្ចាក់ថា ការរកឃើញខាងលើត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រថ្មីបំផុតកាលពីថ្ងៃទី១៨ ខែឧសភា។
របាយការណ៍ស្រាវជ្រាវបង្ហាញថា ដីឥដ្ឋបុរាណជាច្រើនត្រូវបានរកឃើញ ដែលត្រូវគេដឹងថាបានបង្កើតឡើងនៅប្រហែល ២,៥០០ មុនគស នៅតំបន់មជ្ឈិមបូព៌ារវាងទន្លេ Tigris និង Euphrates ឬបច្ចុប្បន្នអ៊ីរ៉ាក់ និងស៊ីរី សិលាចារឹកបង្ហាញទាំងរូបភាព និងអក្សរ Cuneiform បង្ហាញថា ការថើបគឺជាផ្នែកមួយនៃអាកប្បកិរិយាទូទៅរបស់គូស្នេហ៍។
លោកបណ្ឌិត Abeul ពន្យល់ពីរឿងមួយនេះថា សូម្បីតែការថើបផ្នែកផ្សេងៗនៃក្បាល និងមុខ ដែលជាការបង្ហាញពីក្ដីស្រឡាញ់ក្នុងគ្រួសារ និងមិត្តភ័ក្ដិ វានឹងក្លាយជាឥរិយាបទជាសកលយោងទៅតាមសភាវគតិរបស់យើងដែលមានតាំងពីយូរយារណាស់មកហើយ ជាមួយនឹងការកើតឡើងនៃមនុស្សជាតិ។ ប៉ុន្តែការថើបមាត់ដែលគូស្នេហ៍ធ្វើ វាមិនមែនជាអាកប្បកិរិយាសកលដែលមាននៅគ្រប់វប្បធម៌រាប់ពាន់ឆ្នាំមុននោះទេ។
ទោះយ៉ាងណាក៏ដោយ កាលពីមុនអ្នកប្រវត្តិសាស្ត្រជឿដូច្នេះថា ភស្តុតាងចំណាស់ជាងគេបំផុតរបស់ពិភពលោកនៃការថើបជាមួយនឹង ការទាក់ទាញផ្លូវភេទ រួមទាំងសិលាចារឹកដែលមានអាយុ ៣,៥០០ឆ្នាំត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមអ្នកបុរាណវិទូ រកឃើញរូបសំណាកព្រះពុទ្ធដែលមានអាយុកាលជាង ២ ពាន់ឆ្នាំនៅ អេហ្ស៊ីប

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ