ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់ពលរដ្ឋ អាមេរិក ៥០០ នាក់ រួមទាំងលោក អូបាម៉ា ក្នុងបញ្ជីខ្មៅ
រដ្ឋាភិបាលទីក្រុងមូស្គូ បានហាមឃាត់ពលរដ្ឋអាមេរិក ៥០០ នាក់ មិនឲ្យជាន់ទឹកដីរុស្ស៊ីជាដាច់ខាត ដោយក្នុងនោះ រួមមានទាំងអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ផងដែរ ។
ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយបញ្ជីខ្មៅនេះកាលពីថ្ងៃសៅរ៍ដោយនិយាយថា ការសម្រេចចិត្តត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ដែលត្រូវបានប្រកាសដោយសេតវិមានកាលពីថ្ងៃទី ១៩ ខែឧសភា ។
ក្រសួងបានកត់សម្គាល់ថា បញ្ជីខ្មៅនេះ រួមមានអតីតមន្ត្រី និងមន្ត្រីអាមេរិកបច្ចុប្បន្នគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រធានក្រុមហ៊ុនដែលផ្គត់ផ្គង់អាវុដដល់រដ្ឋាភិបាលអ៊ុយក្រែនផងដែរ ។
លើសពីនេះ ទីក្រុងមូស្គូក៏បានចុះក្នុងបញ្ជីខ្មៅមនុស្សចំនួននៅក្នុងជួររដ្ឋាភិបាល និងភ្នាក់ងារអនុវត្តច្បាប់របស់អាមេរិក ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការធ្វើទុក្ខបុកម្នេញលើក្រុមអ្នកប្រឆាំង ក៏ដូចជាការវាយប្រហារលើវិមានកាពីតូលផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
ចុចអាន ៖ រុស្ស៊ី កត់ឈ្មោះរដ្ឋអាជ្ញាតុលាការ ICC ចូលក្នុងបញ្ជីតាមចាប់ខ្លួន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង