ព័ត៌មានជាតិ
ពលរដ្ឋស្រុកប្រាសាទបាគង សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋាន
សៀមរាប ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសម្ដែងការរីករាយ និងអរគុណដល់រាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែងជិតមួយគីឡូម៉ែត្រ ក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈដែលផ្លូវនេះកំពុងកសាងជិតរួចរាល់ហើយដោយមូលនិធិឃុំ។

ប្រជាពលរដ្ឋ រស់នៅភូមិតាត្រាវ ឃុំកន្ទ្រាំង បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះថា កន្លងមកផ្លូវខ្សែនេះមានការលំបាកធ្វើដំណើរដោយនៅរដូវវស្សាទឹកលិច និងពេលរដូវប្រាំងមានជង្ហុកធំៗ។ ចំណែកផ្លូវថ្មីដែលកំពុងស្ថាបនានេះជាផ្លូវបេតុងថ្មីធំទូលាយ ដែលវានឹងជួយសម្រួលការធ្វើដំណើរប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិកម្ម ងាយស្រួលសិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ជាពិសេសជួយលើកស្ទួយកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅតំបន់នេះផងដែរ។

ជាមួយគ្នានេះដែរ ពួកគាត់ក៏បានសម្ដែងសប្បាយរីករាយ ចំពោះសមិទ្ធផលថ្មីនេះ ព្រោះអាចជួយឲ្យការធ្វើចរាចរណ៍ពួកគាត់ងាយស្រួលជាងមុន បានទាន់ពេលវេលា ព្រមទាំងចំនេញទាំងថវិកាធ្វើដំណើរ។

ក្នុងនោះដែរ ពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជាប្រមុខ ដែលបានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឱ្យក្លាយជាទីរស់នៅដ៏ល្អរបស់ប្រជាពលរដ្ឋ។ ចំពោះការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សម្ដេចតេជោ បង្ហាញពីប្រទេសជាតិមានសន្ដិភាព និងការរស់នៅក្រោមដំបូលសន្តិភាព។

បើតាមអាជ្ញាធរឃុំកន្ទ្រាំង បានឲ្យដឹងថា ផ្លូវមួយខ្សែនេះមានទទំហំទទឹង ៦ម៉ែត្រ និងបណ្ដោយជិត ១គីឡូម៉ែត្រ ដែលសាងសង់ដោយមូលនិធិឃុំ តភ្ជាប់ផ្លូវបេតុងមួយខ្សែទៀត ចេញពីចំណុចផ្លូវជាតិលេខ៦ ក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។ ហើយក្នុងមូលដ្ឋានឃុំកន្ទ្រាំង វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអប់រំ មណ្ឌលសុខភាព បាននឹងកំពុងអភិវឌ្ឍន៍ជាប្រចាំ ធ្វើយ៉ាងណាឱ្យមានការរីកចំរើនគួរឱ្យកត់សំគាល់ ក្នុងមួយអាណត្ដិទី៤នេះ និងបន្ដកែប្រែហេដ្ឋារចនាសម្ព័ន្ធឃុំនេះ ពីផ្លូវដីក្រហម ទៅជាផ្លូវបេតុង និងកៅស៊ូបន្តទៀត៕
ដោយ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


