ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ដួលលើឆាក ក្នុងពិធីប្រគល់សញ្ញាប័ត្រនៅរដ្ឋ Colorado
លោកប្រធានាធិបតី ចូ បៃដិន បានចំពប់ជើងដួលលើឆាក ក្នុងពិធីប្រគល់សញ្ញាប័ត្រ ដល់បណ្ឌិតសភាទ័ពអាកាសអាមេរិកចំនួន៩២១នាក់ នៅរដ្ឋ Colorado កាលពីថ្ងៃព្រហស្បតិ៍ទី១ខែមិថុនា។

ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន ត្រូវបានគេជួយលើកឡើង ហើយហាក់ដូចជាគ្មានរបួសអ្វីនោះទេ ខណៈស្របពេលជាមួយគ្នានោះ នាយកទំនាក់ទំនងសេតវិមាន បាននិយាយថា “លោក បៃដិន មិនបានកើតអ្វីឡើយ”។

ក្រោយក្រោកពីដួល លោក បៃដិន បានដើរត្រលប់ទៅកន្លែងអង្គុយរបស់គាត់ ដោយមិនចាំបាច់មាននរណាជួយ ហើយបន្ទាប់មក ក៏ដើរទៅក្បួនរថយន្តរបស់គាត់វិញ នៅពេលពិធីត្រូវបញ្ចប់។
ក្រោយឧបទ្ទវហេតុថ្មីនេះ ក្រុមអ្នករិះគន់បាននិយាយថា លោក បៃដិន ពិតជាចាស់ពេកហើយ ក្នុងការឈរឈ្មោះជាប្រធានាធិបតីអាណត្តិទីពីរ។

តាមការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា អ្នកបោះឆ្នោតអាមេរិកភាគច្រើន ព្រួយបារម្ភអំពីអាយុដ៏ច្រើនខ្ពស់របស់គាត់ ស្របពេលដែលលោកនឹងមានអាយុ ៨២ ឆ្នាំនៅដើមអាណត្តិទីពីរ ប្រសិនបើឈ្នះឆ្នោត ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលលោក បៃដិន ធ្វើឲ្យគេព្រួយបារម្ភអំពីបញ្ហាអាយុ។ លោកក៏ធ្លាប់ដួលកង់ និងជំពប់ជើងដួលពេលឡើងជណ្តើរយន្តហោះ Air Force One ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC, Daily Mail
ចុចអាន៖ អតីតវេជ្ជបណ្ឌិតសេតវិមាន ព្រមានថា សុខភាពផ្លូវចិត្តរបស់លោក បៃដិន នឹងបណ្តាលឲ្យប្រជាជនអាមេរិក ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


