ព័ត៌មានអន្ដរជាតិ
អតីតវេជ្ជបណ្ឌិតសេតវិមាន ព្រមានថា សុខភាពផ្លូវចិត្តរបស់លោក បៃដិន នឹងបណ្តាលឲ្យប្រជាជនអាមេរិក ស្លាប់
អតីតគ្រូពេទ្យសេតវិមាន និងជាតំណាងរាស្រ្ដមកពីគណបក្សសាធារណរដ្ឋ លោក Ronny Jackson បានចេញមុខ វាយប្រហារប្រធានាធិបតីអាមេរិកលោក Joe Biden ដោយលើកហេតុផលថា ស្ថានភាពផ្លូវចិត្តរបស់គាត់ដែលកំពុងធ្លាក់ចុះ នឹងបង្កគ្រោះថ្នាក់ដល់ប្រទេសទាំងមូល។

លោក Jackson បានសរសេរនៅលើ Twitter កាលពីចុងសប្តាហ៍ថា “ពិតជាគួរឲ្យភ័យខ្លាចណាស់សម្រាប់ប្រទេសរបស់យើងដែលមានលោក Biden ជាមេបញ្ជាការ។ គាត់មិនដឹងថាគាត់នៅទីណាទេ ហើយជារៀងរាល់ថ្ងៃ គាត់បាននាំយើងឲ្យខិតកាន់តែជិតទៅនឹងសង្រ្គាមជាមួយរុស្ស៊ី និងចិន។ សុខភាពផ្លូវចិត្តថយចុះរបស់គាត់ នឹងបណ្តាលឲ្យមនុស្សស្លាប់!”។
លោក Jackson ដែលបានបម្រើការជាវេជ្ជបណ្ឌិតសេតវិមាន ក្រោមការដឹកនាំរបស់លោក Barack Obama និង Donald Trump រហូតដល់ឆ្នាំ២០១៨ បានរិះគន់រដ្ឋបាលអាមេរិកបច្ចុប្បន្នម្តងហើយម្តងទៀត ចំពោះការលាក់បាំងការពិតអំពីសុខភាពផ្លូវចិត្តរបស់លោក Joe Biden។

កាលពីដើមខែនេះ សេតវិមានបានចេញសេចក្តីសង្ខេប ស្តីពីស្ថានភាពសុខភាពរបស់លោក Biden ដោយផ្អែកលើការពិនិត្យប្រវត្តិវេជ្ជសាស្ត្រ និង ការពិនិត្យរាងកាយលម្អិត ដែលបានរកឃើញថា លោកប្រធានាធិបតីគឺជាបុរសមានសុខភាពល្អ រឹងមាំ និងមានអាយុ៨០ឆ្នាំស័ក្តិសមនឹងអនុវត្តភារកិច្ចប្រទេសជាតិ។
យោងតាមការស្ទង់មតិរបស់ Harvard CAPS-Harris Poll ដែលធ្វើឡើងកាលពីដើមខែនេះ, ប្រជាជនអាមេរិកប្រហែល ៥៧% មានការងឿងឆ្ងល់អំពីសុខភាពផ្លូវចិត្តរបស់លោក Biden ខណៈ ៦៧% គិតថា គាត់ហាក់ដូចជាចាស់ពេកហើយ ក្នុងការដឹកនាំប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អតីតវេជ្ជបណ្ឌិតសេតវិមាន ថា គ្រូពេទ្យបានលាក់បាំង អំពីសុខភាពរបស់លោក Biden
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


