វប្បធម៌ ជំនឿ
ពេលគ្រងឈុតមេទ័ពស្រី អ្នកនាង ស្រួង ភាវី ស្រាប់តែបាម្ភខ្លាចបាត់បង់កេរដំណែលខ្មែរមួយនេះ
អ្នកស្រី ស្រួង ភាវី ដែលគេស្គាល់ថាជាកីឡាការិនីកីឡាប៊ីយ៉ាការ៉ុម បានបង្ហាញអារម្មណ៍ក្រៀមក្រំ និងក្តីបារម្ភ នៅពេលបានស្លៀកពាក់ឈុតមេទ័ពស្រីក្នុងសម័យអង្គរ ថាខ្លាចបាត់បង់កេរដំណែលដែលដូនតាបន្សល់ទុកមក។ នេះបើតាមសំណេរនៅលើហ្វេសប៊ុករបស់អ្នកស្រី កាលពីថ្ងៃទី០១ ខែមិថុនា នេះ។

ដូនតាបុព្វបុរសខ្មែរ បានបន្សល់ទុកកេរដំណែលដ៏អាស្ចារ្យជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយថែរក្សា មិនថាប្រាសាទបុរាណ វប្បធម៌ប្រពៃណី សិល្បៈ របាំ ជាច្រើនទៀត។ ក្នុងនាមជាកូនខ្មែរ មានតួនាទីចាំបាច់ណាស់ក្នុងការការពារ លើកស្ទួយ ថែរក្សាឱ្យបានគង់វង្សចំពោះមរតករបស់ខ្មែរសល់ពីបុរាណកាលមក។
ជាមួយគ្នានេះ អ្នកស្រី ស្រួង ភាវី បានបង្ហាញអារម្មណ៍ដែលខ្លួនបានស្លៀកពាក់ឈុតមេទ័ពស្រីក្នុងសម័យអង្គរថា អ្នកស្រីមិនមានអារម្មណ៍ថាសប្បាយរីករាយនោះទេ បែរជាមានអារម្មណ៍ក្រៀមក្រំខ្លាំងបំផុត ខ្លាចបាត់បង់ទៅវិញ ព្រោះមរតកដែលដូនតាខ្មែរបានបន្សល់ទុកឱ្យកូនខ្មែររៀនយក និងថែរក្សានេះ គឺមានតម្លៃ និងអាស្ចារ្យខ្លាំងណាស់ គ្មានអ្វីប្រៀបបានឡើយ។ អ្នកស្រីមើលឃើញថា អ្នកដែលថែរក្សាមរតក វប្បធម៌ខ្មែរ គឺមានតិចតួចណាស់។

កីឡាការិនី ស្រួង ភាវី បានលើកឡើងថា៖ “សព្វថ្ងៃ អ្វីៗដែលបុព្វបុរសយើងបន្សល់ទុក គឺតិចតួចណាស់អ្នកដែលខ្វល់ខ្វាយគិតគូរថែរក្សាការពារអ្វីៗដែលជារបស់ខ្លួន បែរខ្វល់ខ្វាយគិតគូរណាស់អ្វីដែលជារបស់គេទៅវិញ”។
ជាមួយនឹងក្តីបារម្ភ និងទឹកចិត្តស្រឡាញ់វប្បធម៌ខ្មែរ អ្នកស្រី ស្រួង ភាវី ក៏បានរំលឹកដល់កូនខ្មែរ គួរតែមានមោទនភាពដែលបានកើតមកជាកូនខ្មែរ នៅលើទឹកដីដ៏អាស្ចារ្យ និងសម្បូរដោយសម្បត្តិវប្បធម៌ឥតគណនារបស់ខ្មែរ។ ដូចនេះ អ្នកស្រី ក៏បានសំណូមពរដល់កូនខ្មែរគ្រប់រូប គួរគិតគូរស្រឡាញ់ និងថែរក្សាវប្បធម៌ឡើងវិញ កុំឱ្យបាត់បង់ ចៀសវាងហួសពេល មិនអាចស្រោចស្រង់បាន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


