កីឡា
ស្រួង ភាវី ទទួលបានពានពិសេសមួយសម្រាប់ស្លៀកឈុតប្រពៃណីខ្មែរលេចធ្លោ
កីឡាការិនីប៊ីយ៉ា និងស្នូឃ័រកម្ពុជា ស្រួង ភាវី ទទួលបានពានរង្វាន់កិត្តិយសពិសេសមួយសម្រាប់ការស្លៀកឈុតប្រពៃណីខ្មែរលេចធ្លោចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់កីឡាប៊ីយ៉ាការ៉ុមប្រចាំឆ្នាំនៅប្រទេសកូរ៉េខាងត្បូង។

ស្រួង ភាវី បានរៀបរាប់ថា សហព័ន្ធកីឡាប៊ីយ៉ារ៉ុមអន្តរជាតិបានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ និងប្រាក់រង្វាន់ប្រចាំឆ្នាំ ដល់កីឡាករ កីឡាការិនីដែលបានខិតខំប្រែងយ៉ាងខ្លាំងក្នុងការចូលរួមប្រកួតពេញមួយឆ្នាំនៅក្នុងខែមីនា ឆ្នាំ ២០២៦ ដែលមានកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសផ្សេងៗ។ ក្នុងនោះអ្នកនាងក៏បានចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះដែរ។

កីឡាការិនីដែលមានដើមកំណើតនៅខេត្តត្បូងឃ្មុំបានប្រាប់ថា អ្នកនាងទទួលបានពានមួយនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំនៅក្នុងខែមីនានេះ។ សហព័ន្ធកីឡាប៊ីយ៉ាការ៉ុម បានប្រគល់ពាន និងថវិកាជាច្រើនដល់កីឡាករ កីឡាការិនីគ្រប់បណ្តាប្រទេសដែលជាកាដូលើកទឹកចិត្តដែលពួកគាត់បានខិតខំប្រកួតយ៉ាងស្វាហាប់ក្នុងមួយៗឆ្នាំ។
ស្រួង ភាវី បានបន្តថា ៖«សម្រាប់នាងខ្ញុំ ឆ្នាំនេះអត់បានពានរង្វាន់ពិសេសអ្វីទេ ដោយសារខ្ញុំធ្លាក់ទឹកដៃ លទ្ធផលមិនសូវល្អ។ ទោះជាយ៉ាងណា ខ្ញុំនឹងខិតខំហ្វឹកហាត់បន្ថែមទៀតដើម្បីស្វែងរកពានរង្វាន់ និងកេរ្តិ៍ឈ្មោះឲ្យខ្ពស់ជាងនេះ»។

«សម្រាប់ពាននេះតំណាងឲ្យឈុតប្រពៃណីខ្មែរដែលខ្ញុំបានស្លៀកពាក់។ ខ្ញុំគិតថា ខ្ញុំអត់បានពានទេ ខ្ញុំស្លៀកឈុតនេះគឺគ្រាន់តែចង់បង្ហាញអត្តសញ្ញាណខ្មែរឲ្យប្រទេសគេបានឃើញ តែមិននឹកស្មានថា ខាងកម្មវិធីបានផ្តល់ពាននេះដើម្បីតំណាងឲ្យឈុតប្រពៃណីខ្មែរដែលខ្ញុំស្លៀកថ្ងៃនេះ គេពេញចិត្ត និងលេចធ្លោជាងគេ»។
នៅចុងឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ស្រួង ភាវី មិនសូវទទួលបានលទ្ធផលល្អទេសម្រាប់ចូលរួមប្រកួតសំខាន់ៗ។ ទោះបីជា កីឡាការិនីកម្ពុជា រូបនេះបានឈ្នះជើងឯក LPBA Charity Championship 2025-26 កាលពីខែសីហា ឆ្នាំ ២០២៥ ដោយទទួលបានប្រាក់រង្វាន់ ៤០លានវ៉ុន (ជិត៣ម៉ឺនដុល្លារអាមេរិក។

ពេលនោះ ស្រួង ភាវី រកបានប្រាក់រង្វាន់ច្រើនជាងគេគឺ សរុប ៨១លានរ៉ុន ឈរចំណាត់ថ្នាក់លេខ១ នៅក្នុងរដូវកាល ២០២៥-២៦ បន្ទាប់ពីបានឈ្នះជើងឯកចំនួន ៣ លើក ប៉ុន្តែស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងកីឡាការិនីរកបានប្រាក់រង្វាន់ច្រើនបំផុតគ្រប់សម័យកាល (All Season Money Ranking) (ប្រហែល ២៥ម៉ឺនដុល្លារអាមេរិក) បន្ទាប់ពីកីឡាការិនីកូរ៉េខាងត្បួង Ga-young Kim ឈរលេខ១ (រកបានប្រហែល៥០ម៉ឺនដុល្លារអាមេរិក)៕


អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


