ព័ត៌មានអន្ដរជាតិ
អាមេរិក មិនទាន់អាចទាយពេលវេលានៃកិច្ចចរចាសន្តិភាពដើម្បីដោះស្រាយជម្លោះ អ៊ុយក្រែន នៅឡើយទេ
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនក្នុងការទស្សន៍ទាយថា នៅពេលណាដែលកិច្ចចរចាសន្តិភាពដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន អាចចាប់ផ្តើមនោះទេ ។

លោក Sullivan បានប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍អាមេរិកមួយថា “ខ្ញុំមិនអាចវិភាគលើបញ្ហានេះឡើយ ព្រោះដូចដែលអ្នកបានដឹងហើយ សង្រ្គាមគឺមិនអាចទាយទុកជាមុនបានទេ ។ ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅក្នុងសមរភូមិនាពេលនេះ នឹងមានឥទ្ធិពលយ៉ាងច្បាស់លាស់ទៅលើរបៀបដែលការសន្ទនាស្តីពីសន្តិភាព អាចដំណើរការបាន ។ ប៉ុន្តែទោះជាយ៉ាងណា ទីបំផុតជម្លោះនៅអ៊ុយក្រែននឹងបញ្ចប់នៅលើតុចរចា” ។
មន្ត្រីរូបនេះបានកត់សម្គាល់ទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានបំណងជួយក្រុងកៀវឲ្យមានការរីកចម្រើនតាមដែលអាចធ្វើទៅបាននៅលើសមរភូមិ ដើម្បីអាចឲ្យប្រទេសនេះដណ្តើមបានទីតាំងដ៏មានអត្ថប្រយោជន៍បំផុតនៅតុចរចាសន្តិភាពនាពេលអនាគត ។

គួរបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិចបាននឹងកំពុងផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវសព្វាវុធជាច្រើនប្រភេទ រួមទាំងមីស៊ីលការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែត រថក្រោះ កាំភ្លើងធំបាញ់ស្វ័យប្រវត្តិ និងកាំភ្លើងបាញ់ប្រឆាំងយន្តហោះ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកក្នុងប្រទេសអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុនមក ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីក្រុងមូស្គូបានព្រមានថា ការប្រគល់សព្វាវុធបែបនេះមិនរួមចំណែកដល់ដំណោះស្រាយដោយសន្តិវិធីនោះទេ ហើយថែមទាំងធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ បេសកជនពិសេស ចិន និយាយ ២ ឃ្លាយ៉ាងខ្លីដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


