ព័ត៌មានជាតិ
ឃាត់ខ្លួនមេខ្យល់ម្នាក់នាំពលករខ្មែរចូលប្រទេសថៃ
បើតាមលោកអនុសេនីយ៍ឯក ង៉ែត វណ្ណា មន្ត្រីនគរបាលស្រុកកំរៀងបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់រួមនិងពលករផ្សេងទៀតសរុបទាំងអស់ចំនួន១៤នាក់ ចំពោះមុខសមត្ថកិច្ចត្រូវបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាមុនសិនបន្ទាប់ពីធ្វើការសាកសួរទៅលើអ្នកទាំង១៤នាក់។
ប្រភពដដែលបន្តថា ការឃាត់ខ្លួនអ្នកទាំង១៤នាក់ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងមកនេះ។

កិច្ចប្រតបត្តិការខាងលើកម្លាំងរបស់អធិការនគរបាលស្រុកកំរៀងសហការជាមួយនគរបាលការពារព្រំដែនគោកលេខ៨១៩បានបើកការស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនមេខ្យល់ម្នាក់រួមទាំងពលករប្រុសស្រីចំនួន១៣នាក់ផ្សេងទៀតគ្រាដែលពួកគេបានប្រមូលផ្តុំគ្នាបម្រុងឆ្លងដែនចូលក្នុងប្រទេសថៃត្រង់ចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
មេខ្យល់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ យាត មករា ហៅពាក់មី ភេទប្រុសអាយុ៣៦ឆ្នាំស្នាក់នៅបន្ទប់ជួលនៅក្នុងស្រុកកំរៀងដើម្បីធ្វើសកម្មភាព។
ជនសង្ស័យជាមេខ្យល់បានសារភាពថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខ្លួននិងបក្សពួកចំនួន២នាក់ទៀត បានប្រមូលផ្តុំពលករខ្មែរសរុបចំនួន១៣នាក់ក្នុងនោះស្ត្រីចំនួន៧នាក់ផងដែរ ដែលមកពីបណ្តាខេត្តផ្សេងៗ ឲ្យមកស្នាក់នៅក្បែរតំបន់ព្រំដែនងាយស្រួលលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃពេលរំលងអាធ្រាត ដោយមានរថយន្តរបស់ជនជាតិថៃមកចាំទទួលតែម្តង។ លុះដល់ម៉ោង១២:០០នាទីកណ្តាលអាធ្រាត្រនាថ្ងៃទី២១ខែមករាឆ្នាំ២០២១បម្រុងនិងធ្វើសកម្មភាព ក៏ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនតែម្តង។

ចំពោះមុខសត្ថកិច្ចមេខ្យល់បានសារភាពថា ថ្លៃឈ្នួលជូនពលករទៅដល់គោលដៅ គឺត្រូវប្រមូលយកមុនក្នុងម្នាក់តម្លៃ៤០ម៉ឺនរៀល ស្មើប្រាក់ថៃចំនួន៣៥០០បាត។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ក្រោយពីធ្វើការសាកសួរអ្នកទាំង១៤នាក់ ជនសង្ស័យឈ្មោះយាត មករាត្រូវកម្លាំងអធិការកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញនៃស្នងការខេត្តបាត់ដំបង
ដើម្បីបន្តអនុវត្តតាមនីតិវិធី។ ចំណែកមេខ្យល់អ្នកពាក់ព័ន្ធចំនួន២នាក់ទៀតដឹងខ្លួនមុនបានគេចខ្លួនបាត់ រីឯពលករសរុបទាំង១៣នាក់ បានបញ្ជូនទៅពិនិត្យសុខភាពនិងដាក់ឲ្យធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យបឹងរាំង ស្រុកំរៀង។

ក្រោយពីសមត្ថកិច្ចនៃអធិការស្រុកកំរៀងបានបញ្ជូនមេខ្យល់ម្នាក់ខាងលើមកស្នងការខេត្តកាលពីថ្ងៃទី២២ ខែមករា បច្ចុប្បន្នសមត្ថកិច្ចការិយាល័យជំនាញនៃស្នងការខេត្តបានកំពុងរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅជនសង្ស័យទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


