កីឡា
កម្មវិធីប្រកួតកីឡា៨ប្រភេទសម្រាប់អាស៊ានប៉ារ៉ាហ្គេមថ្ងៃនេះ
បន្ទាប់ពីបើកដំណើរការប្រកួតជាផ្លូវការកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣មក កីឡាអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ការប្រកួតជាច្រើនប្រភេទកីឡាហើយ។ នៅថ្ងៃទី៨ ខែមិថុនានេះមានកីឡា៨ប្រភេទទៀតដែលបន្តការប្រកួត និងភាគច្រើនបញ្ចប់ថ្ងៃនេះតែម្តង ខណៈនៅសល់តែ១ប្រភេទកីឡាប៉ុណ្ណោះដែលនឹងបន្តការប្រកួតដល់ថ្ងៃទី៩ ខែមិថុនា ដែលជាថ្ងៃរៀបចំពិធីបិទជាផ្លូវការ។

ខាងក្រោមជាកម្មវិធីប្រកួតកីឡាសម្រាប់ថ្ងៃទី៨ ខែមិថុនានេះ
បាល់ទាត់ពិការភ្នែក
- វគ្គដណ្តើមមេដាយសំរិទ្ធ ម៉ោង៤:៣០នាទីល្ងាច
- វគ្គដណ្តើមមេដាយមាស ម៉ោង៦ល្ងាច នៅទីលានហុកគី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
កីឡាប៊ូស្យា
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រមាន មានច្រើនវិញ្ញាសា ចាប់ពីម៉ោង៩ព្រឹកទៅ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
កីឡាបាល់ទាត់ចលករខួរក្បាល (៧ម្ខាង)
- វគ្គដណ្តើមមេដាយសំរិទ្ធ ម៉ោង៤រសៀល
- វគ្គដណ្តើមមេដាយមាស ម៉ោង៦ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
កីឡាបាល់បោះពិការភ្នែក
- វគ្គដណ្តើមមេដាយសំរិទ្ធ មានពីរវិញ្ញាសាគឺបុរស និងនារី
- វគ្គដណ្តើមមេដាយមាស មានពីរវិញ្ញាសាបុរស និងនារី ប្រកួតនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង១០ព្រឹកទៅ។
កីឡាវាយសី
- វគ្គសន្សំពិន្ទុក្នុងពូល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ មានច្រើនវិញ្ញាសា ប្រកួតនៅទីលានវាយសី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង៨:៣០នាទីព្រឹក។
កីឡាហែលទឹក
- កីឡាហែលទឹកមានច្រើនវិញ្ញាសា ប្រកួតនៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង៩ព្រឹកទៅ។
កីឡាវាយកូនឃ្លីលើតុ
- កីឡាវាយកូនឃ្លីលើតុមានច្រើនវិញ្ញាសាទាំងវគ្គសន្សំពិន្ទុ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ចាប់ពីម៉ោង១០ព្រឹកទៅ នៅទីលានវាយសី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

កីឡាបាល់ទះអង្គុយ
- វគ្គដណ្តើមមេដាយសំរិទ្ធ៖ កម្ពុជា vs មីយ៉ាន់ម៉ា ម៉ោង៩ព្រឹក
- វគ្គដណ្តើមមេដាយមាស៖ ថៃ vs ឥណ្ឌូណេស៊ី ម៉ោង១១ព្រឹក នៅសាលដំរី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
គិតត្រឹមថ្ងៃទី៧ ខែមិថុនា ម្សិលមិញ មានកីឡា៦ប្រភេទត្រូវបានបញ្ចប់ការប្រកួត និងរកឃើញម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធតាមវិញ្ញាសារៀងៗខ្លួន។ កីឡាដែលបញ្ចប់ការប្រកួតមានដូចជា កីឡាអត្តពលកម្ម អុក អេឡិចត្រូនិក យូដូ លើកទម្ងន់ និងកីឡាបាល់បោះរទេះ។
សម្រាប់ថ្ងៃទី៩ ខែមិថុនា ស្អែកនេះមានកីឡា១ប្រភេទប៉ុណ្ណោះគឺ វាយសី ដែលត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រមានចំនួន១០វិញ្ញាសាចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង១០ព្រឹក។ បន្ទាប់មកនៅពេលរសៀលនឹងរៀបចំពិធីបិទជាផ្លូវការតែម្តង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


