Connect with us

ព័ត៌មានជាតិ

កសិករ​កម្ពុជា​ ត្រូវ​ការ​កម្ចី​មាន​អត្រា​ការ​ប្រាក់​ទាប​ ដើម្បីជំរុញផលិតកម្ម​កសិកម្ម

បានផុស

នៅ

បច្ចុប្បន្ន​កសិករ​កម្ពុជាត្រូវ​ការ​ទុនឬ​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប សម្រាប់ផ្គត់ផ្គង់​ខ្សែ​ច្រវាក់​ផលិត​កម្ម​ ក៏​ដូច​ធនធាន​មនុស្ស​សម្រាប់​សហគមន៍​កសិកម្ម​។ ​នេះជាការ​លើក​ឡើង​របស់ ​លោក ឌីត ទី​ណា នា​ថ្ងៃ​ទី​០៨ ខែ​មិថុនា ឆ្នាំ​២០២៣​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត ទី​ណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ ​ក្នុង​ជំនួបជា​មួយ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ ​នៃ​ប្រទេស​ជប៉ុន ​បាន​មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃ​ក្រសួង​កសិកម្មបាន​រៀប​ចំ​គោលនយោបាយ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជាដើម្បី​ធានា​និរន្តរភាព​ស្បៀង និង​ផ្ដោត​លើ​គុណ​ភាព សុវត្ថិភាព កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត និង​ជំរុញ​នូវ​ផលិត​ផល​ដែល​មាន​សក្ដានុពល​ មាន​តម្លៃ​ទីផ្សារ​ល្អ ​សម្រាប់​ការ​នាំ​ចេញ។ ជាក់ស្ដែង មាន​ស្រូវ ស្វាយ​ចន្ទី ​ជា​ដើម ដើម្បី​ឱ្យ​កសិករ​អាច​បង្កើន​ចំណូល មាន​ចំណេញ និងមាន​ប្រសិទ្ធភាព។

លើស​ពី​នេះ​ទៀត លោករដ្ឋមន្ត្រីថា កសិករ​កម្ពុជាក៏​ត្រូវ​ការ​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប និង​ទំនុក​ចិត្តនានាតាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា QR code ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ ពង្រីក​ទីផ្សារ ដើម្បី​ឱ្យ​ខ្សែ​ច្រវាក់​នៃ​ការ​ផ្គត់ផ្គង់​មាន​ភាព​​ប្រសើរ​ឡើង​​ស្រប​តាម​ស្តង់ដារ​គោលនយោបាយនិង​ទីផ្សារ។

យ៉ាង​ណា​មិញ បើ​តាម​លោក​ ឌិត ទីណា គម្រោង​អភិវឌ្ឍវិស័យ​កសិកម្ម ត្រូវ​បានយក​ចិត្ត​ទុកដាក់​ និងគិត​គូរ​លើ​ការ​កាត់​បន្ថយ​ថ្លៃ​ដើម ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ឱ្យ​​មាន​ចំណេះ​ដឹង ជំនាញ​ច្បាស់​លាស់ មាន​ការ​តាំង​ចិត្ត មាន​ឆន្ទៈ ព្រម​ទាំង​ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា ​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព និង​និរន្តរភាព​សេដ្ឋកិច្ច​ផង​ដែរ៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា២ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម