ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តព្រមានថា មហាភ្នំភ្លើង នៅអឺរ៉ុប ជិតផ្ទុះហើយ
ការសិក្សាថ្មីមួយ ដោយក្រុមអ្នកស្រាវជ្រាវអ៊ីតាលី បានបង្ហាញថា ការផ្ទុះភ្នំភ្លើងដ៏ធំមួយនៅក្នុងប្រទេសអ៊ីតាលី កាន់តែខិតជិតមកដល់ហើយ។
តាមការសិក្សា, “មហាភ្នំភ្លើង” ដែលស្ងប់ស្ងាត់អស់រយៈពេលជាយូរមកហើយនោះ កំពុងខិតទៅជិតការផ្ទុះឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ១៥៣៨ ហើយព្រឹត្តិការណ៍បែបនេះ អាចបង្កផលវិបាកដ៏មហន្តរាយ។

អ្នកស្រាវជ្រាវចង្អុលបង្ហាញថា ការចុះខ្សោយនៃស្រទាប់ជុំវិញភ្នំភ្លើង Campi Flegrei របស់ប្រទេសអ៊ីតាលី គឺនឹងធ្វើឲ្យការផ្ទុះមានកម្លាំងខ្លាំង។
សាស្ត្រាចារ្យ Christopher Kilburn នៃសាកលវិទ្យាល័យ University College London បាននិយាយថា “តាមការសិក្សាថ្មីរបស់យើងបានបញ្ជាក់ថា ភ្នំភ្លើង Campi Flegrei កំពុងខិតទៅជិតការផ្ទុះហើយ។ ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមានន័យថា ការផ្ទុះពិតជាកើតឡើងមែន១០០%នោះទេ”។
លោក Kilburn បន្តថា មុនផ្ទុះ គេនឹងឃើញមានស្នាមប្រេះនៅតាមស្រទាប់ ប៉ុន្តែក្នុងករណីផ្ទុះមែន លុះត្រាតែម៉ាក់ម៉ាត្រូវបានរុញទៅកន្លែងដែលត្រឹមត្រូវ។
គួរបញ្ជាក់ថា ប្រជាជនអ៊ីតាលីប្រហែលកន្លះលាននាក់ បច្ចុប្បន្នរស់នៅលើកំពូលភ្នំភ្លើងនេះ ហើយ១.៥លាននាក់ទៀត កំពុងរស់នៅក្នុងរង្វង់គ្រោះថ្នាក់ បើសិនភ្នំភ្លើងនេះផ្ទុះមែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ភ្នំភ្លើង Sinabung ផ្ទុះខ្លាំងបំផុត បាញ់ផេះឡើងលើមេឃ កម្ពស់៥គីឡូម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


