Connect with us

សន្តិសុខសង្គម

ក្រុមសង្គ្រោះកំពុងញាប់ដៃជើងស្វែងរកបុរសម្នាក់ដែលបាត់ខ្លួនក្នុងសមុទ្រនៅឆ្នេរអូឈើទាល

បានផុស

នៅ

ក្រុមសមត្ថកិច្ច និងកម្លាំងឆ្មាំសមុទ្រ បាននិងកំពុងញាប់ដៃជើងស្វែងរកបុរសវ័យ៤០ឆ្នាំម្នាក់ដែលបាត់ខ្លួនក្នុងសមុទ្រនៅឆ្នេរអូឈើទាល ខណៈចុះលេងទឹកជាមួយកូន។ តាមប្រភពករណីនេះបានកើតឡើងកាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចឆ្នេរអូឈើទាល ក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបំភ្លឺពីកូនរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង ពិសិដ្ឋ អាយុ៤០ឆ្នាំ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល ដោយបានអង្គុយលេងនៅតូប៨៨៨ និងបានចុះលេងទឹកជាមួយកូនអាយុជាង១០ឆ្នាំ ហើយកូនរបស់គាត់ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឳពុកក៏បានលង់ទឹក និងបាត់ខ្លួនរហូតមកទល់ពេលនេះរកមិនទាន់ឃើញនៅឡើយ ខណៈក្រុមឆ្មាំសមុទ្រ និងសមត្ថកិច្ចកំពុងស្វែងរកសង្គ្រោះ៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម