Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិតជិតតៃវ៉ាន់ ឯអាមេរិក បង្ហាញសាច់ដុំយោធា នៅមហាសមុទ្រប៉ាស៊ីហ្វិក

បានផុស

នៅ

នៅថ្ងៃអង្គារទី១៣ខែមិថុនា ប្រទេសចិន បានចាប់ផ្តើមសមយុទ្ធយោធានៅសមុទ្រចិនខាងកើត ដល់ភាគខាងជើងកោះតៃវ៉ាន់ រួមទាំងសមយុទ្ធបាញ់គ្រាប់ពិតពីនាវាចម្បាំងផងដែរ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធនេះកើតឡើង ចំពេលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដូចជាជប៉ុន កាណាដា និងបារាំង ក៏ធ្វើសមយុទ្ធចតុភាគី នៅមហាសមុទ្រប៉ាស៊ីហ្វិកប៉ែកខាងលិចដែរ។

កងនាវាចរទី៧របស់សហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនោះមានការចូលរួមពីនាវាផ្ទុកយន្តហោះចំនួន២ក្រុម ដឹកនាំដោយនាវាផ្ទុកយន្តហោះអាមេរិក USS Nimitz និង USS Ronald Reagan ដែលធ្វើការរួមគ្នាជាលើកដំបូងចាប់តាំងពីខែមិថុនាឆ្នាំ២០២០មក។

ងាកមកប្រទេសចិនឯណេះវិញ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រទីក្រុងប៉េកាំង បានចេញការព្រមានអំពីតំបន់ហាមនាវាឆ្លងកាត់ ចាប់ពីព្រលឹមដល់រសៀលថ្ងៃអង្គារ នៅជិតទីក្រុង Taizhou ក្នុងខេត្ត Zhejiang សម្រាប់សមយុទ្ធបាញ់គ្រាប់ពិតចេញពីនាវាចម្បាំង។

(រូបថត៖ AP)

ទន្ទឹមនោះ សមយុទ្ធផ្សេងទៀតនៅជុំវិញទីតាំងដូចគ្នានេះ នឹងបន្តរហូតដល់ល្ងាចថ្ងៃអង្គារ។

សមយុទ្ធទាំងនេះគឺស្ថិតនៅជិតប្រជុំកោះ Dachen ដែលជាកន្លែងតៃវ៉ាន់គ្រប់គ្រងរហូតដល់ឆ្នាំ១៩៥៥ រហូតដល់មនុស្សត្រូវជម្លៀសចេញ បន្ទាប់ពីកោះផ្សេងទៀតនៅក្បែរនោះ ត្រូវបានកងកម្លាំងចិនរឹបអូសក្នុងសមរភូមិបង្ហូរឈាម។

លើសពីនេះ ទីភ្នាក់ងារសុវត្ថិភាពដែនសមុទ្របាននិយាយថា ប្រទេសចិននឹងធ្វើសមយុទ្ធដាច់ដោយឡែក នៅតំបន់ភាគខាងជើងមួយទៀតនៃសមុទ្រចិនខាងកើត រហូតដល់រសៀលថ្ងៃពុធ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិក រៀបចំផែនការ ជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីកោះតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម