ព័ត៌មានអន្ដរជាតិ
លិចទូកដ ដឹកភ្ញៀវមកពីពិធីមង្គលការ ស្លាប់មនុស្ស ១០០នាក់ នៅនីហ្សេរីយ៉ា
ទូកដ ដឹកភ្ញៀវត្រលប់មកពីពិធីមង្គលការ បានលិចនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដោយបណ្តាលឲ្យមនុស្សប្រហែល១០០នាក់បាត់បង់ជីវិត។

អ្នកនាំពាក្យប៉ូលិស លោក Okasanmi Ajayi បាននិយាយនៅថ្ងៃពុធទី១៤ខែមិថុនាថា ទូកនេះបានលិចនៅលើទន្លេនីហ្សេរ ក្នុងរដ្ឋ Kwara ក្រោយវិលត្រលប់ពីពិធីមង្គលការមួយនៅក្នុងភូមិ Egboti ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថា តើមានអ្នកនៅរស់ដែរឬក៏អត់។

គួរបញ្ជាក់ថា ឧប្បត្តិហេតុស្រដៀងគ្នា បានកើតឡើងកាលពីអតីតកាលក្នុងតំបន់នេះ ដែលស្ថិតនៅជិតចំណុចប្រសព្វរវាងទន្លេ នីហ្សេរ និង បេនូ ដែលជាទន្លេវែងជាងគេទាំង២ នៅទ្វីបអាហ្វ្រិក ខណៈក្នុងខែឧសភា ឆ្នាំ២០២១ ទូកមួយបានលិចនៅតំបន់ដដែលនេះ ដោយសម្លាប់មនុស្សប្រមាណ ១៦០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ នាំគ្នាជម្លៀសចេញពីទឹកជំនន់ បែរជាត្រូវក្រឡាប់ទូក ស្លាប់៧៦នាក់ នៅ នីហ្សេរីយ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


