ព័ត៌មានអន្ដរជាតិ
មនុស្ស ១១ នាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅជិតកោះ Mentawai ប្រទេសឥណ្ឌូណេស៊ី
យោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី១៥ខែកក្កដានេះ យ៉ាងហោចណាស់មនុស្ស ១១នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីទូកដឹកអ្នកដំណើរ ១៨នាក់ បានក្រឡាប់នៅជិតកោះ Mentawai ក្នុងខេត្តស៊ូម៉ាត្រា ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី ។

យោងតាមសេចក្តីថ្លែងការណ៍rbsទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះកោះ Mentawai ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១១ព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងស្រុក) ពេលដែលទូកកំពុងបើកនៅជិតកោះ Mentawai ដែលជាប្រជុំកោះដាច់ស្រយាលនៅភាគខាងលិចនៃកោះស៊ូម៉ាត្រា។ មនុស្ស៧នាក់ត្រូវបានគេជួយសង្គ្រោះ ខណៈ១១នាក់ទៀតនៅតែបាត់ខ្លួននៅឡើយ ។
មកដល់ពេលនេះក្រុមជួយសង្គ្រោះបានផ្តោតការខិតខំប្រឹងប្រែងស្វែងរករបស់ពួកគេលើតំបន់ជុំវិញកន្លែងគ្រោះថ្នាក់ ដោយមិនទាន់មានមូលហេតុផ្លូវការនៃគ្រោះថ្នាក់នេះនៅឡើយទេ។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត ខណៈដែលក្រុមគ្រួសារអ្នកបាត់ខ្លួនកំពុងរង់ចាំព័ត៌មានថ្មីៗបន្តទៀត។
គួរបញ្ជាក់ថាគ្រោះថ្នាក់តាមទូក និងសាឡាងគឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រជុំកោះដ៏ធំដែលមានកោះប្រហែល ១៧,០០០ ដែលជារឿយៗបទបញ្ជាសុវត្ថិភាពត្រូវបានអនុវត្តន៍មិនសូវល្អ ហើយលក្ខខណ្ឌអាកាសធាតុមិនសូវអំណោយផល។
សោកនាដកម្មចុងក្រោយនេះក៏បានកើតឡើងបន្ទាប់ពីគ្រោះមហន្តរាយសមុទ្រនាពេលថ្មីៗនេះផងដែរដោយកាលពីដើមខែនេះ សាឡាងមួយបានលិចចេញពីកោះបាលី សម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់។ កាលពីខែមីនា នាវាមួយទៀតបានក្រឡាប់នៅកោះបាលី ដែលបណ្តាលឲ្យស្ត្រីអូស្ត្រាលីម្នាក់ស្លាប់។ ក្នុងឆ្នាំ ២០១៨ មនុស្សជាង ១៥០ នាក់បានលង់ទឹកស្លាប់នៅពេលដែលសាឡាងមួយបានលិចនៅក្នុងបឹង Toba ដែលជាបឹងមួយក្នុងចំណោមបឹងភ្នំភ្លើងជ្រៅបំផុតរបស់ពិភពលោកនៅកោះស៊ូម៉ាត្រា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


