កីឡា
អ្នកជំនាញកីឡាយល់ឃើញថា កីឡាកម្ពុជាឈានដល់កម្រិតខ្ពស់ទាំងបច្ចេកទេស និងស្មារតី
ក្រោយរៀបចំការព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ចប់ ប្រតិបត្តិករកីឡាកម្ពុជាបានយល់ពីវិស័យកីឡាទាំងកីឡាធម្មតា និងកីឡាជនពិការឈានដល់កម្រិតខ្ពស់មួយទៀតទាំងផ្នែកបច្ចេកទេស និងស្មារតី។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេចរណ៍បានលើកឡើងថា រហូតដលពេលនេះវិស័យកីឡាកម្ពុជាឈានឡើងដល់របត់ថ្មីមួយទាំងផ្នែកបច្ចេកទេស និងស្មារតីដើម្បីក្លាយជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកវឌ្ឍនភាព និងសក្តានុពលលើឆាកអន្តរជាតិ។

លោកបានពន្យល់ថា ៖«គឺបានន័យថា ដោយសារស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះហើយដែលបានធ្វើឲ្យឆន្ទៈ ការតស៊ូ ក៏ដូចជាចិត្តសាស្ត្រ និងភាពកក់ក្តៅរបស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាមានកម្រិតខ្ពស់នៅក្នុងការតស៊ូ ការលះបង់ដើម្បីជោគជ័យសម្រាប់ប្រទេសជាតិ។ ពួកគាត់បានយល់ឡើងវិញហើយថា កីឡាពិតជានាំមកនូវជីវិតមួយដោយមានគុណភាព និងអនាគត»។

«មូលដ្ឋានកីឡារបស់យើងរីកចម្រើនស្តែងចេញពីលទ្ធផលដែលយើងទទួលបាន។ យើងមិននឹកស្មានថា ទទួលបានដល់ទៅ៨១មេដាយមាសទេ។ មេដាយមាសដែលបាន៨១គ្រឿងនេះគឺជាកម្រិតខ្ពស់បំផុតដោយសារតែកម្លាំងចិត្ត តែមិនមែនដោយសារកម្លាំងកាយ១០០%ទេ។ កម្លាំងចិត្តជាម្ចាស់ផ្ទះហ្នឹងមុះមុតខ្លាំងណាស់ ព្រោះថាមពលលើកទឹកចិត្តពីប្រជាជនទាំង១៧លាននាក់ដែលផ្តល់ឲ្យពួកគាត់ខ្លាំង»។ លោកអគ្គលេខាធិការបានប្រាប់ពីចំណុចសំខាន់។

លោកបានបន្ថែមថា មូលដ្ឋានគ្រឹះមួយទៀតគឺហេដ្ឋារចនាសម្ព័ន្ធល្អកម្រិតស្តង់ដាក្នុងនោះមានពហុកីឡដ្ឋានជាតិមរតកតេជោ ការកែលំអពហុកីឡដ្ឋានជាតិអូឡាំពិកឲ្យក្លាយជាមុខមាត់ថ្មី និងទីលានកីឡាជាច្រើនទៀត។ ទាំងអស់នេះហើយជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍកីឡាកម្ពុជាទាំងកីឡាធម្មតា និងកីឡាជនពិការ។

កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ទទួលបានមេដាយសរុប២៨៤គ្រឿងគឺមាស៨១ ប្រាក់៧៤ និងសំរិទ្ធ១២៩ ខណៈអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ទទួលបានមេដាយសរុប៧០គ្រឿងគឺមាស៩ ប្រាក់១៨ និងសំរិទ្ធ៤៣៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


