ព័ត៌មានអន្ដរជាតិ
អ្នកជំនាញសន្និដ្ឋានថា យានជ្រមុជទឹក Titan អាចផ្ទុះ ហើយមនុស្សជិះក្នុងនោះ ស្លាប់យូរហើយ
អ្នកមុជទឹកដែលមានបទពិសោធន៍ចុះទៅជ្រៅក្នុងមហាសមុទ្រ ដើម្បីមើលខ្មោចកប៉ាល់ Titanic បានសន្និដ្ឋានថា យានជ្រមុជទឹក Titan ដែលបាត់ខ្លួនកាលពីថ្ងៃអាទិត្យ អាចនឹងផ្ទុះនៅផ្ទៃខាងក្រោមជម្រៅជាង៣០០០ម៉ែត្រ។
លោក Michael Harris បានប្រាប់ទូរទស្សន៍ Fox News ថា គាត់មិនមានសុទិដ្ឋិនិយមថា ពួកគេនឹងត្រូវជួយសង្គ្រោះបានឡើយ ហើយជឿថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក មិនអាចធ្វើអ្វីបាននោះទេនៅពេលនេះ។
លោកនិយាយថា “ស្ថានភាពដ៏អាក្រក់បំផុតនោះគឺថា មានអ្វីកើតឡើងចំពោះយានជ្រមុជទឹក ហើយការភ័យខ្លាចរបស់យើងគឺថា វាបានផ្ទុះក្នុងជម្រៅប្រហែល ៣២០០ម៉ែត្រ ហើយអ្នកជិះក្នុងនោះ ស្លាប់យូរមកហើយ”។

នៅជម្រៅទាំងនោះ ទម្ងន់ទឹកនឹងបញ្ចេញសម្ពាធខ្លាំងទៅលើយានដែលបាត់ខ្លួន ចរន្តរបស់វាត្រូវបានកាត់ផ្តាច់ ជាហេតុធ្វើឲ្យតួយានត្រូវផ្ទុះ។ ពេលដែលវាផ្ទុះ គ្មានអ្វីត្រូវសង្ស័យឡើយ មនុស្សទាំង៥ត្រូវតែស្លាប់។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋានរបស់អ្នកជំនាញម្នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ ឆ្មាំសមុទ្រអាមេរិកបានបញ្ជាក់ថា ទោះពេលនេះអ្នកទាំងនោះនៅរស់មែន ប៉ុន្តែពួកគេនៅសល់ខ្យល់ដកដង្ហើមបានត្រឹម៤០ម៉ោងទៀតប៉ុណ្ណោះ។
នាវាជាច្រើន បូករួមទាំងយានក្រោមទឹកដែលដំណើរការពីចម្ងាយ (ROV) ផងដែរ ត្រូវបានដាក់ពង្រាយនៅកន្លែង និងមានបំពាក់កាមេរានៅលើនោះ ក្នុងប្រតិបត្តិការស្វែងរកគ្របដណ្តប់លើផ្ទៃសមុទ្រទំហំ ១៩៦៨៣គីឡូម៉ែត្រការ៉េ។

ក្រុមការងារមួយ ក៏ត្រូវបានបង្កើតឡើងផងដែរ ដែលមានការចូលរួមពីអ្នកជំនាញមកពីឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិក កងទ័ពជើងទឹកសហរដ្ឋអាមេរិក កងកម្លាំងប្រដាប់អាវុធកាណាដា និងឆ្មាំរបស់ក្រុមហ៊ុន Ocean Gate Expeditions ដែលជាម្ចាស់របស់យានជ្រមុជទឹក Titanផ្ទាល់។
គួរបញ្ជាក់ជាថ្មី យានជ្រមុជទឹក Titan បានបាត់ខ្លួនប្រហែលមួយម៉ោង និង ៤៥នាទី ពេលវាចេញដំណើរ ទៅមើលខ្មោចកប៉ាល់ Titanic កាលពីថ្ងៃអាទិត្យទី១៨ខែមិថុនា។
មនុស្ស៥នាក់ដែលជិះក្នុងនោះមានដូចជាមហាសេដ្ឋីជនជាតិប៉ាគីស្ថានឈ្មោះ Shahzada Dawood និងកូនប្រុសវ័យជំទង់របស់គាត់ឈ្មោះ Sulaiman Dawood, មហាសេដ្ឋីជនជាតិអង់គ្លេសឈ្មោះ Hamish Harding, អ្នករុករកបារាំងដែលល្បីជាសកលឈ្មោះ Paul-Henri Nargeolet និងនាយកប្រតិបត្តិក្រុមហ៊ុន OceanGate តែម្តង ឈ្មោះ Stockton Rush៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មនុស្ស៥នាក់ក្នុងយានជ្រមុជទឹក Titan នៅសល់ខ្យល់ដកដង្ហើមត្រឹម ៤០ម៉ោងទៀតប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


