ព័ត៌មានជាតិ
យុទ្ធសាស្រ្ត និងចក្ខុវិស័យ រៀបចំដែនដី ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោក ម៉េង ប៉ុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី នៃក្រសួងដែនដី នគរូបណីយកម្ម និងសំណង់ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត លោក ប្រាក់ ចាំ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមនៅក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការរៀបចំដែនដីខេត្តស្វាយរៀង ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិនិងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

ពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារវ៉ៃគោ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក Richard Mabbitt ប្រធានក្រុមការងារទីប្រឹក្សាបច្ចេកទេស ADB ផងដែរ។
លោក ម៉េង ប៉ុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី បានមានប្រសាសន៍ថា សិក្ខាសាលាលើកទី៣ នាឱកាសនេះបានផ្ដោតលើគម្រោងកសាងផែនការរៀបចំដែនដីខេត្តស្វាយរៀង ដែលក្នុងនេះក្រុមការងារទីប្រឹក្សា ADB បានធ្វើការបង្ហាញជូននូវលទ្ធផលនៃការវិភាគ SWOT សេចក្តីព្រាងចក្ខុវិស័យសម្រាប់ខេត្តស្វាយរៀង និងការស្នើឡើងនៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ និងការអភិរក្សខេត្តស្វាយរៀង ដើម្បីអង្គសិក្ខាសាលាពិនិត្យនិងពិគ្រោះយោបល់និងផ្ដល់នូវធាតុចូលបំពេញបន្ថែម។
លោក ម៉េង ប៉ុណ្ណារិទ្ធ អគ្គនាយករង បានបញ្ជាក់ថា កន្លងមកយើងបានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅប្លង់គោលប្រើប្រាស់ដីក្រុមបាវិតដោយបានកំណត់ចក្ខុវិស័យដល់ឆ្នាំ ២០៣០ គឺសំដៅរៀបចំ និងអភិវឌ្ឍន៍(ក្រុងបាវិតជាក្រុងឆ្លាតពាណិជ្ជកម្មឧស្សាហកម្មនិងទេសចរណ៍កម្រិតអន្តរជាតិ សេវាកម្មក្រុងសំបូរបែបប្រកបដោយបរិស្ថានរស់នៅល្អសុភមង្គលចីរភាព និងបរិយាយបន្ត) តាមរយៈការជំរុញទី១ គ្រប់គ្រងអភិរក្សអភិវឌ្ឍន៍ប្រើប្រាស់ដី និងនគរូបនីយកម្មប្រកបដោយប្រសិទ្ធភាព និងបរិយាយបន្ត។
នៅក្នុងឱកាសនោះដែរលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមាន លោក ម៉េង ប៉ុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី ក្រុមការងារបច្ចេកទេសនៃធនាគារជាតិអភិវឌ្ឍន៍អាស៊ី ADB ដែលមានវត្តមានក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។
លោក ហែម ពិសិដ្ឋ បន្តថា ជំនួសមុខឱ្យលោកអភិបាលខេត្ត បានផ្តាំផ្ញើដល់សមាជិកគណៈកម្មាធិការរៀបចំដែនដី នគររូបនីយកម្មថ្នាក់ខេត្តសូមយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖
១. យកចិត្តទុកដាក់ត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តផែនការរៀបចំដីថ្នាក់ខេត្ត ឱ្យបានត្រឹមត្រូវតមាមស្តង់ដារ មានសោភណ្ឌភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ។
២.មន្ទីរជំនាញ អាជ្ញាធរដែនដី ត្រូវសហការគ្នា ពិនិត្យជំរុញការរៀបចំផែនការប្រើប្រាស់ដី នៅតាមក្រុងស្រុកផ្សេងៗទៀតឱ្យបានឆាប់ ពិសេសប្រភេទលំនៅដ្ឋាន ឫសំណង់ និងលក្ខណៈសេដ្ឋកិច្ចសង្គម ផលិតផលសក្កដានុពលរបស់ក្រុងស្រុកនីមួយៗ។
៣.ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីស្ថានភាពប៉ូលភូមិសាស្ត្ររបស់ខេត្ត ដល់បណ្តាអ្នកវិនិយោគ ដើម្បីបង្កលក្ខណៈងាយស្រួល ក៏ដូចជាតម្រង់ទិសដៅផែនការអភិវឌ្ឍន៍ឱ្យចំទិសដៅ ប្រកបដោយចក្ខុវិស័យ និងយុទ្ធសាស្ត្រ៕
ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


