វប្បធម៌ ជំនឿ
ការស្ទង់ (ស្កេន) រកសញ្ញាណឡស្លដែកបុរាណនៅរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យ Flinders University ប្រើប្រាស់ឧបករណ៍ Magnetometer ដើម្បីស្ទង់(ស្កេន) រកសញ្ញាណឡស្លដែកបុរាណនៅក្នុងរមណីយដ្ឋានអង្គរ។

គោកអាចម៍ដែក ឬគោកដើមត្នោត ស្ថិតនៅក្បែរភ្នំបូក ក្នុងភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានក្រុមការងារបច្ចេកទេស នៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យ Flinders University ប្រទេសអូស្ត្រាលី ធ្វើការស្ទង់មេីលទីតាំងឡ មុននឹងធ្វើការកំណាយសិក្សាស្រាវជ្រាវ។

លោក អុឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា គោកអាចម៍ដែកនេះ ជាទីតាំងជើងក្រានស្លដែកបុរាណមួយ ដែលស្ថិតនៅក្នុងឧទ្យានអង្គរ ជាស្ថានីយថ្មីមួយទើបរកឃើញ។ មានភស្តុតាងមួយចំនួនដូចជា សំណល់អាចម៍ដែក បំណែកជើងក្រាននៅលើស្ថានីយផ្ទាល់ និងទំនៀមអ្នកស្រុកស្រែចង្ហូតយកអាចម៍ដែកទៀកិនធ្វើជាថ្នាំព្យាបាលជំងឺអកលឿង នោះនាំឱ្យអាចសន្និដ្ឋានថា ទីតាំងនេះជាកន្លែងស្លដែកបុរាណមួយដែលមានយ៉ាងសំខាន់ក្នុងរាជធានីអង្គរនាសម័យខ្មែរបុរាណ។

លោក អុឹម សុខរិទ្ធី មានប្រសាសន៍បន្តថា កន្លងមកអ្នកស្រាវជ្រាវបានរកឃើញស្ថានីយជើងក្រានស្លដែកបុរាណនៅឆ្ងាយពីរាជធានីអង្គរភាគខាងកើតដូចជា ស្ថានីយស្លដែកនៅភ្នំដែក (ខេត្តព្រះវិហារ) ស្ថានីយស្លដែកនៅតំបន់ខ្វាវ ក្នុងស្រុកជីក្រែង ភូមិគោលនៅស្រុកអង្គរជុំ។ ប៉ុន្តែពេលនេះ ក្រុមស្រាវជ្រាវបានសិក្សាស្រាវជ្រាវរកឃើញស្ថានីយស្លដែកនៅក្នុងឧទ្យានអង្គរតែម្តង។

លោក អុឹម សុខរិទ្ធី មានប្រសាសន៍បន្តថា ឧស្សាហកម្មស្លដែកពីសម័យបុរាណមានសារៈសំខាន់ណាស់ក្នុងការផ្គត់ផ្គង់តម្រូវការលោហៈសម្រាប់ផលិតជាសម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារកសិកម្ម អាវុធយុទ្ធភណ្ឌ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតសម្រាប់ប្រជាជនប្រហែល ៨០ ម៉ឺននាក់ក្នុងរាជធានីអង្គរពីសម័យបុរាណ។

គួរបញ្ជាក់ថា នៅក្នុងឧទ្យានអង្គរគេបានរកឃើញស្ថានីយឡស្លដែកចំនួនបីកន្លែង៖ ស្ថានីយទី១ នៅក្បែរសាលាក្រវ៉ាន់ខាងជើងភ្នំបូក ក្នុងភូមិរំចេក, ស្ថានីយទី២ នៅគោកអាចម៍ដែកក្បែរភ្នំបូកក្នុងភូមិស្រែចង្ហូត និងទី៣ នៅស្ថានីយត្រពាំងឫស្សីខាងត្បូងភ្នំបូក តាមបណ្តោយផ្លូវជាតិលេខ៦៧៕

អត្ថបទ៖ អាជ្ញាធរជាតិអប្សរា, រូបភាព៖ យី សុថា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


