Connect with us

ចរាចរណ៍

មនុស្ស៥នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់​

បានផុស

នៅ

​ជនរងគ្រោះប្រុសស្រីចំនួន៥នាក់ត្រូវបានដឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈ​ដែលជិះ​ម៉ូតូពីរ​គ្រឿងបុកគ្នាពីក្រោយ។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាល​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​មុខ​ចម្ការ រ​ម៉ា​មយាម ស្ថិតនៅ​ក្នុង​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​ពី​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍នេះ មានចំនួន៥នាក់ ដោយភាគីខាងម៉ាក វីន​អ៊ិ​ច ពណ៌​ក្រហម​លាយ​ខ្មៅ អត់​ស្លាក​លេខ​​មានគ្នា៣នាក់​ រងរបួសធ្ងន់ ហើយជនរងគ្រោះទាំង​៣​នាក់​ មាន​ទីលំនៅ​ភូមិ​កា​តែ ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​

រីឯ​ភាគីម្ខាងទៀត​ជាប្ដីប្រពន្ធនឹងគ្នា ជិះម៉ូតូម៉ាកសង់​កូរ៉េ​ពណ៌​ក្រហម អត់​ស្លាក​លេខ រងរបួសធ្ងន់ទាំង​ពីរ​នាក់ មាន​ទីលំនៅ​ភូមិ​អរ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​

របាយការណ៍​បាន​បញ្ជាក់ថា ករណីនេះ​បង្ក​ឡើងដោយការ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្នរបស់​ភាគីខាង​ម៉ាក វីន​អ៊ិ​ច ដែល​រេ​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាកសង់កូរ៉េពីក្រោយ​​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​អន្តរាគមន៍​ដឹកបញ្ជូន​អ្នករបួសធ្ងន់​ទាំង​៥​នាក់ទៅ​មណ្ឌល​សុខភាព​ស្រុក​បរ​កែវ​ដើម្បី​ព្យាបាល​របួស​។​

ដោយឡែក​មធ្យោបាយ​ទាំងពីរ​គ្រឿង​ ត្រូវបាន​សមត្ថកិច្ចធ្វើការវាស់វែង​យកមក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា៤៤ នាទីutes មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង៥៨ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង១ ម៉ោង មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម