ព័ត៌មានអន្ដរជាតិ
CEO ក្រុមហ៊ុនរុករកយាន Titan រៀបរាប់ទាំងទឹកភ្នែកពីព័ត៌មានលម្អិត ពេលក្រុមការងារចុះដល់បាតសមុទ្រ
ក្រុមហ៊ុនស្រាវជ្រាវ Pelagic ដែលជាក្រុមហ៊ុនបម្រើការជាចម្បងនៅក្នុងប្រតិបត្តិការជួយសង្គ្រោះយានជ្រមុជទឹក Titan បានបង្ហាញព័ត៌មានលម្អិតនៃបេសកកម្មរុករកដ៏លំបាកមួយនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ ។

នាយកប្រតិបត្តិក្រុមហ៊ុនលោក Edward Cassano បាននិយាយថា ក្រុមជួយសង្គ្រោះដែលបានបញ្ជូនចុះទៅបាតសមុទ្រ មានគម្រោងទាញយកយានជ្រមុជទឹក Titan ទាំងមូលឡើងមកលើគោក ប្រសិនបើយានមួយនេះត្រូវបានរកឃើញនៅល្អស្អាត និងមិនខូចទ្រង់ទ្រាយណាមួយនោះ ។
លោក Cassano រៀបរាប់ទាំងទឹកភ្នែកថា “សេណារីយ៉ូដែលក្រុមការងាររបស់យើងបានរំពឹងទុក ពេលបញ្ជូនចុះទៅនោះ គឺនឹងឃើញយានជ្រមុជទឹក Titan នៅនឹងមួយកន្លែងនៅបាតសមុទ្រ ហើយអ្នកដំណើរនៅខាងក្នុងយានទាំងអស់មានសុវត្ថិភាព ប៉ុន្តែអ្វីៗខុសពីការគិតទាំងអស់ ដោយសារតែយានបានផ្ទុះខ្ទេចអស់ហើយ” ។

CEO រូបនេះបញ្ជាក់ទៀតថា គោលបំណងមួយទៀតរបស់ក្រុមជួយសង្គ្រោះនៃក្រុមហ៊ុន Pelagic ក៏នឹងភ្ជាប់ភ្លើងសញ្ញានាំផ្លូវទៅដល់យាន Titan ផងដែរ ដើម្បីបន្តតាមដានទំនាក់ទំនងជាមួយយានមេផ្សេងទៀត ក្នុងលក្ខខណ្ឌដែលយានជ្រមុជទឹកមួយនេះបាត់រលកសញ្ញា ឬបាត់ដានម្ដងទៀត ។
ទន្ទឹមនោះ ក្រុមហ៊ុន Pelagic ក៏បានប្រើយានបញ្ជាពីចម្ងាយ (ROV) នៅក្នុងប្រតិបត្តិការរុករកសោកនាដកម្មផ្ទុះដ៏មហន្តរាយដែលបានសម្លាប់មនុស្ស ៥ នាក់នៅក្នុងយាន Titan នោះផងដែរ ហើយវាគឺជាម៉ាស៊ីនតែមួយគត់ដែលអាចមុជជ្រៅទៅដល់បំណែកនៃខ្មោចកប៉ាល់ទីតានិក ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ បំណែកនៃកម្ទេចកម្ទីរបស់យាន Titan ក៏ដូចជាសាកសពរបស់អ្នកដំណើរនៅក្នុងយាននោះត្រូវបានរកឃើញហើយនៅកំពង់ផែឆ្នេរសមុទ្រក្នុងទីក្រុង St. John’s រដ្ឋ Newfoundland ខណៈក្រុមអ្នកជំនាញក៏កំពុងយកសំណាកនៃសាកសពនោះទៅធ្វើការវិភាគផងដែរ ៕





ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Independent
ចុចអាន ៖ តើលោក Putin ប្រើយុទ្ធសាស្ត្រអ្វី ទើបបញ្ចប់ការបះបោរប្រដាប់អាវុធរបស់ទាហានស៊ីឈ្នួល?
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


