សន្តិសុខសង្គម
លម្អិត អគ្គិភ័យអតីតខារ៉ាអូខេ ជាន់ទី៤ បណ្តាលស្លា ប់មនុស្ស ៦នាក់
មនុស្សប្រុសស្រីចំនួន ៦នាក់ បានជាប់គាំងចេញមិនរួចស្លាប់យ៉ាងអាណោចអាធ័មក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះទីតាំងអតីតខារ៉ាអូខេមួយកន្លែង កាលពីវេលាម៉ោង ៥រសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០៦ កែងផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងចេញពីអតីតខារ៉ាអូខេ មិនមានស្លាកយីហោនោះយ៉ាងសន្ធោសន្ធៅ នៅជាន់ទី៣ និងទី៤ ហើយក្នុងនោះមានមនុស្សមួយចំនួនបានជាប់គាំងនៅក្នុងបន្ទប់មួយនៅជាន់ទី៤ ចេញមិនរួចដោយសារស្ថានភាពភ្លើងឆាបឆេះខ្លាំងពេក។ ទើបប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យបង្ការ និងពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យជាច្រើនគ្រឿង រួមទាំងរថយន្តជំនួយផ្សេងទៀត បានចេញមកអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់ភ្លាមៗ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្នុងប្រតិបត្តិការណ៍សង្គ្រោះនេះ កម្លាំងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យរបស់ ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៨៨ឡាន, រថយន្តទីក្រុងអូឡាំព្យាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន, រថយន្តទីក្រុងជ្រោយចង្វារចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ទើបអគ្គីភ័យបានរលត់ជាស្ថាពរ ដោយប្រើរយៈពេល ៣ និង៣០នាទី។

សូមបញ្ជាក់ថា ចំពោះមនុស្សប្រុស្រី ៦នាក់ ដែលបានជាប់គាំងនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានព្យាយាមជួយសង្គ្រោះដែរ តែស្ថានភាពខាងក្នុងមានភាពលំបាក និងផ្សែងខ្លាំងពេក ធ្វើឱ្យជនរងគ្រោះថប់ដង្ហើមស្លាប់តែម្តង។ សមត្ថកិច្ចបានបញ្ជាក់បន្តថា ចំពោះមូលហេតុ កម្លាំងជំនាញកំពុងស្រាវជ្រាវ។ ចំណែកសពជនរងគ្រោះទាំង៦ កម្លាំងសមត្ថកិច្ច យកទៅតម្កល់ទុកនៅវត្តអារាម ដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា