ព័ត៌មានអន្ដរជាតិ
ថ្ងៃក្តៅបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក បានមកដល់
យោងតាមទិន្នន័យដែលចេញផ្សាយដោយមជ្ឈមណ្ឌលជាតិសម្រាប់ការទស្សន៍ទាយបរិស្ថានសហរដ្ឋអាមេរិក (NCEP) បានឲ្យដឹងថា ភពផែនដីបានជួបប្រទះថ្ងៃក្តៅបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ខណៈសីតុណ្ហភាពបានកើនឡើងពាសពេញពិភពលោក។

ស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលធ្វើការងារទាក់ទងអាកាសធាតុជាតិ និងពិភពលោកដែលមានទីស្នាក់ការកណ្តាលនៅរដ្ឋ Maryland មួយនេះ បាននិយាយកាលពីថ្ងៃអង្គារ ទី៤ ខែកក្កដាថា ខ្លួនបានកត់ត្រាសីតុណ្ហភាពសកលជាមធ្យម ១៧.០១ អង្សាសេកាលពីថ្ងៃចន្ទ ហើយនេះគឺលើសពីកម្រិតខ្ពស់លើកមុន ដែលឈានដល់ ១៦.៩២ អង្សាសេក្នុងខែសីហា ឆ្នាំ២០១៦ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកវិទ្យាសាស្ត្រអាកាសធាតុឈ្មោះ Friederike Otto បាននិយាយថា “នេះមិនមែនជារឿងល្អឡើយ ព្រោះវាគឺជាការកាត់ទោសប្រហារជីវិតសម្រាប់មនុស្ស និងប្រព័ន្ធអេកូឡូស៊ី” ។

ការព្រមាននេះកើតឡើង ខណៈរដ្ឋជាច្រើននៅភាគខាងត្បូងសហរដ្ឋអាមេរិក បានជួបប្រទះនូវរលកកម្ដៅខ្លាំងមិនធម្មតា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ទីក្រុង Corpus Christi ក្នុងរដ្ឋតិចសាស់ បានកត់ត្រាសីតុណ្ហភាពខែមិថុនា ៥១ អង្សាសេ ហើយសីតុណ្ហភាពស្រដៀងគ្នានេះ ក៏ត្រូវបានកត់ត្រាផងដែរនៅរដ្ឋ Oklahoma, Arkansas, Missouri និង Louisiana។
ទន្ទឹមនោះ ប្រទេសចិន ក៏បានជួបប្រទះរលកកម្តៅរយៈពេលយូរផងដែរ ដោយទីក្រុងប៉េកាំង បានកត់ត្រាសីតុណ្ហភាពលើស ៣៥ អង្សាសេ សឹងតែ ១០ ថ្ងៃជាប់គ្នា ។ ដោយឡែក តំបន់មួយចំនួននៅអាហ្រ្វិកខាងជើង បានកត់ត្រាសីតុណ្ហភាពឡើងដល់ ៥០ អង្សាសេ ។

សូម្បីតែតំបន់អង់តាក់ទិកដែលបច្ចុប្បន្នស្ថិតក្នុងរដូវរងាក៏ដោយ ប៉ុន្តែទ្វីបនេះបានជួបប្រទះសីតុណ្ហភាព ៨.៧ អង្សាសេ ដែលបំបែកកំណត់ត្រាខ្លួនឯងកាលខែកក្កដា ។
ជាចុងក្រោយ អ្នកវិទ្យាសាស្ត្រអាកាសធាតុនិយាយថា ការបម្រែបម្រួលអាកាសធាតុ គួបផ្សំនឹងគំរូអាកាសធាតុក្តៅ El Nino ខ្លាំង គឺជាកត្តាចម្បងចំពោះការឡើងសីតុណ្ហភាពខ្ពស់ខុសពីធម្មតាបែបនេះ ហើយវានឹងកើតឡើងច្រើនទៀតផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាកាសធាតុ សម្លាប់ប្រជាជនអឺរ៉ុប ១៤២,០០០នាក់ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


