ព័ត៌មានអន្ដរជាតិ
EU ត្រៀមប្រើវិធានការក្តៅលើក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ចំពេលមានជម្លោះជាមួយគ្នា
សហភាពអ៊ឺរ៉ុបបានព្រមានថា ខ្លួននឹងរឹតបន្តឹងច្បាប់លើការនាំចេញវ៉ាក់សាំងកូវីដ ចំពេលមានជម្លោះជាមួយក្រុមហ៊ុន AstraZeneca ជុំវិញការកាត់បន្ថយការផ្គត់ផ្គង់តាមការគ្រោងទុកទៅឲ្យប្លុកដែលមានសមាជិក២៧ប្រទេសមួយនេះ។

ស្នងការសុខាភិបាលលោកស្រី Stella Kyriakides បាននិយាយថា EU នឹងចាត់វិធានការណាមួយដែលចាំបាច់ដើម្បីការពារពលរដ្ឋរបស់ខ្លួន។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន AstraZeneca បានប្រាប់ EU ថា ខ្លួនខកខានចំពោះគោលដៅផ្គត់ផ្គង់របស់ខ្លួនដោយសារតែបញ្ហាផលិតកម្ម។

EU ត្រូវបានគេរិះគន់ចំពោះការចែកចាយយឺតយ៉ាវនូវវ៉ាក់សាំងដែលខ្លួនទិញក្នុងនាមរដ្ឋជាសមាជិកទាំងអស់។
ជម្លោះនេះក៏អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ទៅចក្រភពអង់គ្លេសនូវវ៉ាក់សាំង Pfizer-BioNTech ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកនិងអាឡឺម៉ង់ផងដែរ។

កម្មវិធីចាក់ថ្នាំបង្ការនៅក្នុងសមាជិក EU មួយចំនួនត្រូវបានបន្ថយល្បឿនរួចទៅហើយដោយសារតែការកាត់បន្ថយនូវការផ្តល់វ៉ាក់សាំងរបស់ Pfizer-BioNTech ខណៈប្រទេសមួយចំនួនបានគំរាមចាត់វិធានការតាមផ្លូវច្បាប់។
លោកស្រី Kyriakides បានបង្ហោះ Twitter ថា កិច្ចពិភាក្សាកាលពីថ្ងៃចន្ទជាមួយក្រុមហ៊ុន AstraZeneca បានបង្ហាញលទ្ធផលមិនពេញចិត្តដោយសារការខ្វះភាពច្បាស់លាស់និងការពន្យល់មិនគ្រប់គ្រាន់។

លោកស្រី Kyriakides និយាយថា EU បានស្នើសុំផែនការលម្អិតអំពីការចែកចាយវ៉ាក់សាំងហើយកិច្ចប្រជុំបន្ទាប់ជាមួយក្រុមហ៊ុន AstraZeneca នឹងត្រូវធ្វើឡើងនៅថ្ងៃពុធស្អែកនេះ។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន AstraZeneca បាននិយាយថា បញ្ហាផលិតកម្មមានន័យថា ចំនួនដូសដំបូងដែលអាចផ្តល់ទៅឲ្យរដ្ឋជាសមាជិក EU នឹងទាបជាងការរំពឹងទុក។

យោងតាមមន្រ្តីមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ក្រុមហ៊ុន AstraZeneca គ្រោងនឹងចែកចាយវ៉ាក់សាំងចំនួន៨០លានដូសទៅឲ្យប្រទេសទាំង២៧នៅត្រឹមខែមីនា។
ក្រុមមន្រ្តីមិនបានបញ្ជាក់ជាសាធារណៈថាតើកង្វះខាតធំប៉ុនណានោះទេ ប៉ុន្តែមន្ត្រីរូបនោះបានប្រាប់ Reuters ថា ការចែកចាយនឹងត្រូវកាត់បន្ថយមកត្រឹម៣១លានដូសពោលគឺ៦០ភាគរយនៅក្នុងត្រីមាសទី១នៃឆ្នាំនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ EU ពន្យារពេលអនុម័តវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


