ព័ត៌មានអន្ដរជាតិ
EU ពន្យារពេលអនុម័តវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca
អាជ្ញាធរឱសថអឺរ៉ុបបាននិយាយថា ខ្លួនទំនងជានឹងមិនអនុម័តវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca នៅក្នុងខែមករានោះទេ ព្រោះក្រុមហ៊ុនមិនទាន់បានដាក់ពាក្យសុំទៅស្ថាប័ននិយតករនៅឡើយទេ ។
ថ្លែងទៅកាន់កាសែតប៊ែលហ្សិក Het Nieuwsblad កាលពីថ្ងៃអង្គារ អនុប្រធានប្រតិបត្តិលោក Noel Wathion នៃទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បាននិយាយថា ជនជាតិអឺរ៉ុបប្រហែលជាត្រូវរង់ចាំមួយរយៈ មុនពេលអាចទទួលបានការចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca ។
លោក Wathion បានបញ្ជាក់ថា “ពួកគេមិនទាន់បានដាក់ពាក្យសុំជាមួយយើងនៅឡើយទេ ហើយពួកគេទើបតែទទួលបានព័ត៌មានអំពីវ៉ាក់សាំងនេះប៉ុណ្ណោះ ។ យើងត្រូវការទិន្នន័យបន្ថែមអំពីគុណភាពនៃវ៉ាក់សាំង ហើយបន្ទាប់ពីនោះក្រុមហ៊ុនត្រូវដាក់ពាក្យសុំជាផ្លូវការ” ។

លោក Wathion បានអះអាងថា វាមិនទាន់អាចទទួលយកបានទេសម្រាប់វ៉ាក់សាំងនេះដើម្បីទទួលបានការយល់ព្រមពី EMA នៅក្នុងខែមករា ។
ការអនុម័តលើការចាក់វ៉ាកសាំងរបស់ក្រុមហ៊ុន AstraZeneca ត្រូវបានគេរំពឹងថានឹងកើតឡើងនៅសប្តាហ៍នេះនៅក្នុងប្រទេសអង់គ្លេស ខណៈចក្រភពអង់គ្លេសត្រៀមបង្កើនការប្រើប្រាស់ និងចាក់វ៉ាក់សាំងនេះ ខណៈក្រុមហ៊ុនបានបញ្ជូនកញ្ចប់ទិន្នន័យពេញលេញអំពីវ៉ាក់សាំងរបស់ខ្លួនទៅនិយតករថ្នាំអង់គ្លេសរួចរាល់ហើយ ។
ទន្ទឹមនោះការចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនអាមេរិក Pfizer បានចាប់ផ្តើមពាសពេញសហគមន៍អ៊ឺរ៉ុបកាលពីថ្ងៃអាទិត្យប្រមាណជា ៣ សប្តាហ៍ បន្ទាប់ពីចក្រភពអង់គ្លេសបានចាប់ផ្តើមកម្មវិធីចាក់ថ្នាំបង្ការកាលពីដើមខែនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ Breaking News! សិង្ហបុរីចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ ហើយ
ចុចអាន ៖ ពេទ្យស្រីម្នាក់ត្រូវផ្អាកការងារដោយសាររួមសិចជាមួយអ្នកជំងឺកូវីដក្នុងបន្ទប់ទឹក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


