សន្តិសុខសង្គម
ដកហូតមងខុសច្បាប់ជិត ២ ពាន់ម៉ែត្រ និងអប់រំអ្នកនេសាទ ១៤ នាក់
ក្រុមមន្ត្រីអភិរក្សត្រីមេពូជទន្លេមេគង្គលើចុះល្បាតចាប់ពីដើម ខែកក្កដា មកដល់ថ្ងៃទី ១៤ កក្កដានេះ បានឃាត់ខ្លួនប្រជាអ្នកនេសាទចំនួន ១៤ នាក់ ប្រើឧបករណ៍មងខុសច្បាប់ធ្វើការអប់រំ និងបានដកហូតមងចំនួន ១ ៨០០ ម៉ែត្រ ដែលបានលួចលាក់ធ្វើនេសាទក្នុងអន្លុងអភិរក្សជាតំបន់ហាមឃាត់នៅតាមតំបន់រ៉ាមសារ។

លោក ជួប ផល្លា ប្រធានក្រុមអភិរក្សត្រីមេពូជប្រចាំតំបន់រ៉ាមសារ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងបានបញ្ចាក់ថា៖ ការចុះល្បាតនៅតាមតំបន់រ៉ាមសារ និងនៅតាមចំណុច របៀងអភិរក្សធនធានជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ទន្លេមេគង្គលើចាប់ពីដើមខែកក្កដាមកដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣នេះ នៅតាមចំណុច គោលដៅចំនួន ៥ មានក្បាលកោះស្នែង, កោះស្រឡៅ, កោះហាន, កោះកី និងកោះទន្លេ កម្លាំងសហការល្បាតបានធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទជាប្រចាំទាំងថ្ងៃទាំងយប់ ដោយមានការផ្លាស់ប្តូរវេនគ្នា។
លោកបន្តថា៖ ក្នុងសកម្មភាពចុះល្បាតនេះ សប្តាហ៍មុនកម្លាំងអភិរក្ស។ បានជួបអ្នកនេសាទ ១១ នាក់ និងនៅសប្តាហ៍នេះចំនួន៣នាក់ បានលួចធ្វើនេសាទនៅកន្លែងផ្សេងៗពីគ្នា ហើយមន្ត្រីក្រុមអភិរក្សបានធ្វើការអប់រំណែនាំ និងឱ្យស្រាវសារមងទៅផ្ទះវិញ។ ចំណែកមងខុសច្បាប់ត្រូវដកហូត ហើយបើមានលើកក្រោយទៀតនិងផាកពិន័យបន្ថែមតាមច្បាប់ជលផល។

លោកស្រីសំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ចាក់ថា៖នៅក្នុងខែមិថុនាកន្លងទៅក្រុមល្បាតបានចុះឃាត់ខ្លួនធ្វើការអប់រំអ្នកនេសាទជាច្រើននិងធ្វើការដករហូតឧបករណ៍ខុសច្បាប់ជាច្រើនផងដែរ។ហើយនៅខែកក្កដានេះ ក្រុមល្បាតបានចុះឃាត់ខ្លួនអ្នកនេសាទចំនួន ១៤នាក់បន្ថែមទៀតធ្វើការអប់រំ។
លោកនាយខណ្ឌបន្តថា:នេះជាគោលការណ៍ដែលយើងចង់បានព្រោះសកម្មភាពដែលកំពុងអនុវត្តរាល់ថ្ងៃនេះ យើងចង់ឱ្យប្រជាអ្នកនេសាទយល់ដឹងហើយនាំគ្នាគោរពច្បាប់ជលផល។
កត្តានេះយើងបង្ក្រាបផង អប់រំផង និងបានផ្សព្វផ្សាយច្បាប់ស្ដីពីតំបន់ការពារធនធានជីវចំរុះនៅរដូវបិទនេសាទផង ដោយសាតែនៅខេត្តស្ទឹងត្រែងរដូវបិទនេសាទបានចាប់អនុវត្តពីខែឧសភាទៅដល់ខែកញ្ញាជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា៖ តំបន់រ៉ាមសារ តាមដងន្លេមេគង្គលើ ចាប់ចេញពីចំណុចភូមិថ្មីសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង ទៅដល់ភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ មានប្រវែងជិត៤០គីឡូម៉ែត្រតាមផ្លូវទឹក ដែលមានពពួកត្រីមេពូជរស់នៅជាង៥០០ប្រភេទ និងសត្វស្លាបចម្រុះ ៩៧ ប្រភេទ កំពុងអភិរក្ស៕

អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


