ព័ត៌មានជាតិ
ស្ថានទូតខ្មែរប្រចាំប្រទេសថៃ ចុះចែកអំណោយដល់ពលករខ្មែរ៧០គ្រួសាររងផលប៉ះពាល់ដោយជំងឺកូវីដ១៩
លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីការទូតសហការជាមួយអាជ្ញាធរស្រុកបាងភ្លី នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគរួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល និងម៉ាស់ ដល់ពលករខ្មែរចំនួន៧០គ្រួសារ និងថវិកាមួយចំនួនដល់ក្មេងៗជាង៣០នាក់ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ស្ថិតនៅឃុំបាងផ្លា ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន។

នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែន ដែលសម្តេចតែងតែយកចិត្តទុកដាក់និងគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសតែងតែបានណែនាំឲ្យស្ថានទូតជួយពលរដ្ឋខ្មែរនៅក្រៅប្រទេសឲ្យអស់ពីលទ្ធភាព។
លោកឯកអគ្គរាជទូតក៏បានណែនាំបងប្អូនពលករបន្តចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃក្នុងការអនុវត្តតាមវិធានការនានា របស់រាជរដ្ឋាភិបាលថៃអោយបានខ្ជាប់ខ្ជួន និងកាន់តែសកម្មថែមទៀតដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងករណីបងប្អូនពលករមានបញ្ហាសូមធ្វើការទំនាក់ទំនងមកស្ថានទូតតាមរយៈលេខទូរស័ព្ទ និងហ្វេសប៊ុកផេកស្ថានទូត ដើម្បីជួយដោះស្រាយបងប្អូន។

លោកបានបញ្ជាក់ថា រូបលោកនិងក្រុមការងារបានអនុវត្តនូវគោលការណ៍សុខាភិបាលត្រឹមត្រូវដូចជាពាក់ម៉ាស់ លាងដៃនឹងជែល អាល់កុល និងមានគម្លាតសង្គម ដោយមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានរបស់ថៃផងដែរ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


