ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ បំផុសយុវជនចូលរួមលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ
អ្នកស្នេហាវិស័យភាពយន្ត និងគុនល្បុក្កតោខ្មែរ ពិតជាស្គាល់ច្បាស់តារាសម្ដែងស្រីរូបស្រស់ កញ្ញា ពេជ្រ ចរណៃ ដែលតែងតែបង្ហាញវត្តមានក្នុងតួអង្គវាយ ទាត់ ធាត់ តាមរយៈខ្សែភាពយន្តខ្មែរស្ទើរគ្រប់រឿង ពិសេសការចូលរួមលើកស្ទួយវិស័យល្បុក្កតោតែម្ដង។

កញ្ញា ពេជ្រ ចរណៃ កន្លងមក ត្រូវបានទស្សនិកជន និងអ្នកគាំទ្រ កត់សម្គាល់ឃើញថា នាងតែងបង្ហាញខ្លួនជាមួយកិច្ចការងារជួយសង្គមជាច្រើន ដោយកាលនោះ ចរណៃ បានរំលេចខ្លួនចុះជួយប្រជាពលរដ្ឋជួបការខ្វះខាត កុមារកំព្រា ចាស់ជរា ជាដើម។ ទង្វើនេះ ទទួលបានការសរសើរ និងលើកទឹកចិត្តច្រើន។

ប្រាកដណាស់ថ្មីៗកន្លងមកនេះ តារាសម្ដែង កញ្ញា ពេជ្រ ចរណៃ តែងបានចេញមុខបំផុសដល់យុវជនឲ្យចូលរួមលើកស្ទួយ និងបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកតាមរយៈសកម្មភាពនានាដូចជា ៖ ការបង្ហាញក្បាច់គុនល្បុក្កតោ ,ល្ខោនខោល និងបង្ហោះរូបភាពស្លៀកពាក់សំលៀកបំពាក់បុរាណខ្មែរជាដើម…។

កញ្ញា ពេជ្រ ចរណៃ បានបង្ហោះដោយរំលេចរូបភាពជាច្រើនបែបនេះថា «កុំសុខចិត្តស្លាប់ដោយមិនព្រមធ្វើអ្វីសោះ តែត្រូវស្លាប់ដោយបានបន្សល់អ្វីខ្លះៗ ដល់អ្នកក្រោយៗ។ ការសម្ដែងរបាំក្បាច់បុរាណក្នុងរឿងព្រះបាទជ័យវរ្ម័នទី ៧»។

តារាស្រីរូបនេះបន្ថែមថា «ពួកខ្ញុំជាអ្នកបង្ហាញ អ្នកគឺជាអ្នកចែករំលែករាល់ការបង្ហាញពីសិល្បករសិល្បការិនីទាំងអស់។ មិនតែប៉ុណ្ណោះ ចរណៃ បានលើកឡើងដែរថា «បើនាងខ្ញុំស្នើឲ្យអ្នកទាំងអស់គ្នាបង្ហោះរូបភាពស្លៀកពាក់សំលៀកបំពាក់បុរាណខ្មែរ តើបងប្អូនអាចចូលរួមជាមួយខ្ញុំទេ?»។

គួររម្លឹកថា កន្លងមក ចរណៃ ក៏បានស្នើដល់យុវជនដែរថា « ..តោះចូលរួមជាមួយគ្នាក្នុងការបង្ហាញសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោក»៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


