កីឡា
ប្រាក់រង្វាន់ថ្មីដែលកីឡាការីនីគ្រប់រូបទទួលបាននៅ World Cup ២០២៣
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានប្រកាសពីកំណែទម្រង់ប្រាក់រង្វាន់ថ្វីសម្រាប់កីឡាការីនីបាល់ទាត់គ្រប់រូបដែលចូលរួមការប្រកួតបាល់ទាត់នារីជើងឯកពិភពលោក ( World Cup) ឆ្នាំ២០២៣ ដែលប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាសហម្ចាស់ផ្ទះ។

លោក Gianni Infantino ប្រធាន FIFA បានកំណត់គោលដៅឱ្យមានប្រាក់រង្វាន់ស្មើ គ្នាសម្រាប់ការប្រកួតជើងឯកពិភពលោកទាំងបុរស និងនារី ត្រឹមឆ្នាំ២០២៦ និង ២០២៧។ ក្រោយកំណែទម្រង់ថ្មីនេះ វានៅតែមានគម្លាតខុសគ្នាដដែល បើបៀបធៀបនឹងប្រាក់បាល់ទាត់បុរសជើងឯកពិភពលោកកាលពីឆ្នាំមុននៅប្រទេសកាតារមានចំនួន៤៤០ លានដុល្លារអាមេរិក។
កីឡាការីនីគ្រប់រូបដែលចូលរួមប្រកួត World Cup ឆ្នាំ២០២៣ នឹងទទួលបាន ៣០,០០០ ដុល្លារក្នុង១នាក់។ ប្រាក់រង្វាន់នឹងកើនឡើងបន្ថែមទៀតសម្រាប់កីឡាការីនីដែលឈានដល់វគ្គ ១៦ក្រុមចុងក្រោយដោយ ទទួលបាន ៦០,០០០ ដុល្លារក្នុង១ម្នាក់។

អ្នកដែលឈានដល់វគ្គ ៨ ចុងក្រោយទទួលបាន ៩០,០០០ ដុល្លារក្នុង១នាក់។ អ្នកឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (៤ក្រុមចុងក្រោយ) ទទួលបានប្រាក់១៦៥,០០០ ដុល្លារក្នុង១នាក់។ កីឡាការីនី២៣ នាក់ដែលឈ្នះជើងឯកទទួលបាន ២៧០,០០០ ដុល្លារក្នុង១នាក់ ខណៈកីឡាការីនីដែលចំណាត់ថ្នាក់លេខ២ទទួលបាន ១៩៥,០០០ ដុល្លារក្នុង១នាក់។
នេះជាកំណែទម្រង់ប្រាក់រង្វាន់ថ្មីមួយសម្រាប់កីឡាការីនី ក្រោយពីមានមតិរិះគន់ចំពោះប្រាក់រង្វាន់មានគម្លាតឆ្ងាយពីគ្នារវាងកីឡាករ និងកីឡការីនីនៅក្នុងការប្រកួត World Cup៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ USATODAY
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


