Connect with us

ព័ត៌មានជាតិ

កម្មករ​ពីរនាក់តស៊ូ​ដល់​ស្លាប់ខ្លួន ដោយសារ​​ខំ​រត់​ចូលយក​អីវ៉ាន់​ពេលភ្លើងកំពុងឆេះ

បានផុស

នៅ

រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែមករា​ នេះកម្លាំង​សមត្ថកិច្ច​បា​នរក​ឃើញ​សព​កម្មករឃ្លាំងពីរនាក់ ត្រូវ​បាន​ភ្លើង​ឆេះស្លាប់នៅក្នុងគំនរផេះ។ ព័ត៌មាន​បានប​ញ្ជាក់ថា​ កម្មករ​ដែលស្លាប់ជាមនុស្សប្រុស​ពីរ​នាក់ ដែល​បានរត់​ចូលយក​អីវ៉ាន់​ពេលភ្លើងកំពុងឆេះកាលពី​យប់មិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរំ​លឹ​កថា កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែ​មករា អគ្គិភ័យ​បាន​ឆា​បឆេះឃ្លាំង​ទំនិញមួយកន្លែង ស្ថិតនៅតាមបណ្ដោយ​ផ្លូវ​៣៥៨ ភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង និង​បានឆេះ​រាលដា​លដល់ផ្ទះប្រជាពលរដ្ឋពីរល្វែងថែមទៀត សរុប​ទឹក​ប្រាក់​អស់​ខ្ទង់​ម៉ឺនដុល្លារ។ ​កម្លាំងសមត្ថកិច្ចជំនាញកំពុងយកគ្រឿងចាក់ ដើ​ម្បីកាយ​គំនរ​ផេះ និង​បន្ត​បាញ់ទឹកពន្លត់ថែមទៀត ព្រោះស្ថានភាពនៅតែបន្តឆេះដដែល។

​ពលរដ្ឋរស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ពួកគាត់​បាន​ឮសំឡេង​​ផ្ទុះ​ ចេញ​ពី​ឃ្លាំង​ខាង​លើ​ ហើយ​ស្រាប់​តែ​មាន​ផ្សែង​និង​អណ្ដាត​ភ្លើង​ឆេះ​ សន្ធោសន្ធៅ​ឡើង​​ ផ្អើល​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូច​ជា​សមត្ថកិច្ច​មូលដ្ឋាន​ និង​ ខាង​រថយន្ត​ពន្លត់​អគ្គីភ័យ​ គ្រប់​អង្គភាព​ ចេញ​អន្តរាគមន៍​ បាញ់​ពន្លត់​យ៉ាង​ញាប់​ដៃ​ញាប់​ជើង​ តែ​ភ្លើង​នៅ​តែ​បន្ត​ឆេះ​រាល់​ដាល​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជាប់​នោះ​អស់​ចំនួន​២ល្វែង​បន្ត​ទៀត​។

នៅព្រឹកនេះ កម្លាំង​ពន្លត់​អគ្គីភ័យ​ នៅ​តែ​បន្ត​បាញ់​ពន្លត់​ ដោយ​ប្រើប្រាស់​រថយន្ត​ មក​ពី​អង្គភាព​ផ្សេងៗ​គ្នា​សហការ​គ្នា​បាញ់​ពន្លត់ និង​​មិន​ទាន់​សន្និដ្ឋាន​​មូលហេតុ​​នៃ​អគ្គិភ័យ​នេះ​នៅ​ឡើយ​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម