ជីវិតកម្សាន្ដ
Ice នឹងត្រូវកាត់ទោសជាមួយជនសង្ស័យដែលប្រើថ្នាំពុល Cyanide សម្លាប់មនុស្ស
ក្រោយការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ ពេលនេះប៉ូលិសបានបញ្ចាក់ថា តារាសម្ដែង Ice Preechaya អាចនឹងត្រូវកាត់ទោសរួមជាមួយនឹងជនសង្ស័យ Am ដែលសម្លាប់មិត្តភក្តិខ្លួនឯងដោយការបំពុលសារធាតុ Cyanide។

នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលជូនដំណឹងរបស់ការិយាល័យស៊ើបអង្កេតកណ្តាល អ្នកតំណាងស្របច្បាប់ បានមកដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមមនុស្សដែលពាក់ព័ន្ធនឹងការនាំចូល ចែកចាយ ការជួញដូរសារធាតុ Cyanide ដែលជាសារធាតុគីមីគ្រោះថ្នាក់ រួមទាំងអ្នកដែលប្រើខុស យោងតាមច្បាប់ស្តីពីសារធាតុគ្រោះថ្នាក់ មាត្រា ៤៥ (៤)។
ក្នុងនោះគេបានរកឃើញថា មានតារាសម្ដែងស្រីវ័យក្មេងម្នាក់ឈ្មោះ Ice Preechaya ត្រូវកាត់ទោសរួមជាមួយជនសង្ស័យ Am ដែលប្រើប្រាស់សារធាតុ Cyanide លាយអាហារ និងទឹកផឹក បំពុលជនរងគ្រោះចំនួន ១៤នាក់ រួមទាំងអ្នកដែលប្រើខុស ទាំងអ្នកនាំចូល ឈ្មួញនិងប្រើប្រាស់មិនត្រឹមត្រូវ សរុបចំនួន ៣១ករណី។
យ៉ាងណាមិញក្នុងពេលដែលទើបតែធូរស្រាលផ្លូវចិត្តមួយរយៈមិនទាន់បានប៉ុន្មានផង Ice ស្រាប់តែលេចឮដំណឹងសារធាតុ Cyanide ម្ដងទៀត។ ដែលនេះធ្វើឲ្យម្ដាយរបស់នាងចេញមុខបកស្រាយពីស្ថានភាពកូនស្រីថា គាត់មិនអាចធានាបាននៅផ្លូវចិត្តរបស់នាងពេលនេះទេ។
ក្នុងនោះគាត់និយាយបន្ថែមទៀតថា កូនស្រីបានបង្ហាញភាពស្មោះត្រង់ រួមទាំងភស្តុតាងគឺនៅប៉ុស្តិ៍ប៉ូលិសអស់ហើយ!ម្យ៉ាងទៀត គាត់មិនចង់ឲ្យកូនមានបញ្ហាប៉ះពាល់ការងារ ឬរឿងបែបហ្នឹងទៀត។ព្រោះនាងធ្លាប់ជួបរឿងអាក្រក់មួយរយៈមកហើយ។

ទោះយ៉ាងណាក៏ដោយ ឧត្ដមសេនីយ៍ទោ Surachet Hakpal បានប្រកាសរួចហើយថា នាងមកជួបនៅពេលនោះក្នុងនាមជាសាក្សី មិនមែនជាជនជាប់ចោទទេ។ ដូច្នេះប្រសិនបើមន្ទីរឧស្សាហកម្ម នឹងកាត់ទោសឈ្មោះ Ice ពីបទកាន់កាប់សារធាតុញៀន នាងនឹងមានមេធាវីការពារក្ដៅហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


