ជីវិតកម្សាន្ដ
Pinky ងាកមកចាប់អាជីពជាអ្នកលក់មឹកបំពងតាមផ្លូវវិញ
តារាសម្ដែង Pinky Savika បានបង្កើតភាពភ្ញាក់ផ្អើលជាថ្មីម្ដងទៀត នៅពេលដែលបណ្ដាញសង្គមបានបង្ហាញពីបច្ចុប្បន្នភាពនៃជីវិតក្នុងអំឡុងពេលនេះរបស់នាង ក្នុងការងាកមកចាប់អាជីពជាអ្នកលក់មឹកបំពងវិញ។

តាមរយៈឃ្លិបខ្លីមួយលើបណ្ដាញសង្គម TikTok ផ្ទាល់ខ្លួនរបស់នាងបានបង្ហាញឲ្យឃើញតារាស្រីរូបនេះកំពុងបញ្ចេញសកម្មភាពលាយគ្រឿងបំពងជាមួយម្សៅនៅនឹងមុខចង្ក្រានយ៉ាងស្ទាតជំនាញ ហើយក៏មិនភ្លេចញញឹមមកកាន់កាំម៉េរាដាក់អ្នកគាំទ្ររបស់នាងផងដែរ។
ជាមួយគ្នានេះដែរ Pinky Savika បានបញ្ចាក់ខេបសិនមួយយ៉ាងខ្លីថា ត្រៀមបង្ហាញជូនអ្នករាល់គ្នា! កុំភ្លេចមកគាំទ្រពួកយើងផង។ ក្នុងនោះមានការគាំទ្រជាច្រើន ពីសំណាកមហាជនថា នាងពិតជាមនុស្សពូកែតស៊ូខ្លាំង ត្បិតថាមានបញ្ហាយ៉ាងណាក៏ដោយតែនៅតែអាចក្រោកឈរមកដោយស្នាមញញឹម។ ដែលនេះ មនុស្សធម្មតាបើសិនជួបរឿងរ៉ាវធ្ងន់កបែបនេះ ប្រាកដណាស់ គេនឹងដួលសឹងថាលែងក្រោកមិនខាន។

ទោះយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយសម្រាប់ Pinky Savika ឡើយ ក្នុងការបង្ហាញពីជំនាញលក់អាហារតាមផ្លូវ។ កាលពីប៉ុន្មានខែមុន នាងក៏លក់មាន់បំពងយ៉ាងស្វាហា ប់ដោយមិនមានភាពខ្មាសអៀនសូម្បីតែបន្តិចណាឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ថាបនិក Miss Grand ព្រមានដល់បវរកញ្ញាមកប្រលង កុំថ្វាយបង្គំឬគោរពលើរូបចម្លាក់គ្រូកៃកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


