ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះនៅ ម៉ាឡេស៊ី ស្លាប់មនុស្ស ១០ នាក់ រួមទាំងសមាជិកសភា
យន្តហោះឯកជនមួយគ្រឿងបានធ្លាក់ និងផ្ទុះឆេះលើផ្លូវដ៏មមាញឹកក្នុងប្រទេសម៉ាឡេស៊ី ដោយបណ្តាលឲ្យមនុស្សចំនួន ១០ នាក់ត្រូវបាត់បង់ជីវិត ។

យន្តហោះ បានធ្លាក់នៅទីប្រជុំជន Elmina ក្នុងទីក្រុង Shah Alam នៃរដ្ឋ Selangor មុនម៉ោង៣រសៀល (ម៉ោងក្នុងស្រុក) ថ្ងៃព្រហស្បតិ៍ ទី១៧ខែសីហា ក្រោយពេលចាកចេញពីកោះរមណីយដ្ឋាន Langkawi។

ប៉ូលិសនិយាយថា លោក Johari Harun ដែលជាសមាជិកសភារដ្ឋ Pahang ទទួលបន្ទុកផ្នែកលំនៅដ្ឋាននិងបរិស្ថាន គឺស្ថិតក្នុងចំណោមអ្នកដំណើរក្នុងយន្តហោះ ដែលបាត់បង់ជីវិត។

ស្របពេលជាមួយគ្នានោះ សាក្សីបាននិយាយថា យន្តហោះឈ្មោះ Beechcraft Premier 1 ដែលមានលេខកន្ទុយ N28jV មួយគ្រឿងនេះ ដំបូងបានធ្លាក់លើផ្លូវថ្នល់ ប៉ុន្តែក្រោយមក ក៏ហួសទៅលើវាលស្មៅ។

ចំណែកលោក Mohamad Syahmie Mohamad Hashim អតីតសមាជិកនៃកងទ័ពអាកាសម៉ាឡេស៊ី បានប្រាប់ AFP ថា លោកបានឃើញយន្តហោះនេះ ហោះខុសប្រក្រតី។

លោកនិយាយថា “មិនយូរប៉ុន្មាន ខ្ញុំបានឮសំឡេងផ្ទុះ។ ខ្ញុំប្រញាប់ទៅកាន់ទីតាំង ហើយក៏ឃើញបំណែកយន្តហោះ។ ខ្ញុំមិនអាចធ្វើអ្វីបានឡើយ”។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានគេដឹងទេ ខណៈពេលនេះ ក្រុមអ្នកស៊ើបអង្កេត កំពុងព្យាយាមស្វែងរកប្រអប់ខ្មៅរបស់យន្តហោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មនុស្ស ៣នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅស្វីស
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


