កីឡា
Thiago មិនគាំទ្រការប្រកួត ព្រំ សំណាង និង Leduc ដោយប្រើ១ទឹក៩នាទី
តាមការគ្រោងទុកជំនួបជើងខ្លាំងគុនខ្មែរ ព្រំ សំណាង និងស្តេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc នឹងធ្វើឡើងនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្វៀនទូរទស្សន៍ថោន បន្ទាប់ពីកីឡាករទាំងពីរធ្វើសង្គ្រាមពាក្យសំដីជាយូរមកហើយ។

តាមការឲ្យដឹងពីអ្នករៀបចំកម្មវិធីនៅសង្វៀនថោនបានបង្ហើបថា ការប្រកួតរវាងជើងឯកគុនខ្មែរ ព្រំ សំណាង និងជើងឯកមីយ៉ាន់ម៉ា Dave Leduc កំណត់ឲ្យប្រកួតច្បាប់គុនខ្មែរ ប៉ុន្តែប្រើ១ទឹកមាន៩នាទី។ លក្ខខណ្ឌ១ទឹក៩នាទីនេះ ទាល់តែដៃគូម្ខាងវ៉ៃដៃគូម្ខាងឲ្យសន្លប់ទើបមានឈ្នះ និងចាញ់ ប៉ុន្តែបើគ្មានអ្នកសន្លប់ទេ នោះលទ្ធផលស្មើគ្នា។
លក្ខខណ្ឌនេះ កីឡាករមីយ៉ាន់ម៉ា Leduc ក៏បានចេញវីដេអូឃ្លីបខ្លីមួយបញ្ជាក់ពីរូបគេទទួលយកការប្រកួតគុនខ្មែរ១ទឹកមានរយៈពេល៩នាទី។ កីឡាករបាននិយាយថា ៖«ខ្ញុំនឹងទៅប្រកួតនៅកម្ពុជាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ខ្ញុំនឹងប្រកួតគុនខ្មែរជាមួយជើងឯក ព្រំ សំណាង នៅសង្វៀនថោន រាជធានីភ្នំពេញ។ ការប្រកួតនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដោយប្រើច្បាប់១ទឹក៩នាទី លក្ខណៈគុនខ្មែរ។ ខ្ញុំពិតជារីករាយចំពោះការប្រកួតនេះណាស់ ពីព្រោះគឺជាការបង្កើនចំណងមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ាដ៏ល្អ ដែលមានរយៈពេលរាប់ពាន់ឆ្នាំមកហើយ។ អរគុណសម្រាប់ការគាំទ្រ ជួបគ្នានៅកម្ពុជា»។
ទោះបីជាយ៉ាងណា កីឡាករប្រេស៊ីលសញ្ជាតិកម្ពុជា Thiago Teixeira (សែន ច័ន្ទឬទ្ធីគុណ) មិនឯកភាពចំពោះការប្រកួតដែលប្រើច្បាប់១ទឹក៩នាទីទេ។ លក្ខខណ្ឌនេះមិនមែនជាច្បាប់ប្រពៃណីគុនខ្មែរ និងមិនមែនជារបៀបផ្សព្វផ្សាយគុនខ្មែរឲ្យពិភពលោកបានស្គាល់នោះទេ។

ច័ន្ទឬទ្ធីគុណ បាននិយាយថា ៖«តើគាត់និយាយពីការប្រកួតមួយទឹក៩នាទី ហើយមានតែការផ្តួលដៃគូឲ្យសន្លប់ទើបមានអ្នកឈ្នះ? ខ្ញុំសូមទោស តែយើងនៅទីនេះដើម្បីផ្សព្វផ្សាយគុនខ្មែរ! ហើយនេះមិនមែនជាគុនខ្មែរទេ! ការប្រកួតនេះត្រូវប្រើច្បាប់គុនខ្មែរដើម្បីឲ្យពិភពលោកឃើញពីក្បាច់គុនបុរាណដ៏ល្អរបស់យើងរីកចម្រើន។ ខ្ញុំនឹងមិនទទួលយកការប្រកួតបែបនេះស្ថិតក្រោមច្បាប់ផ្សេងនោះទេ»។
តាំងពីបុរាណមក គុនខ្មែរត្រូវប្រកួត៥ទឹក ក្នុង១ទឹកមាន៣នាទី និងសម្រាក២នាទី។ ច្បាប់នេះដូចគ្នាទៅនឹងទម្លាប់ដែលត្រូវបានប្រើនៅប្រទេសថៃដែរ។
បើតាមច្បាប់ស្តងដាអន្តរជាតិ ការប្រកួតមិត្តភាពត្រូវប្រើត្រឹម៣ទឹកប៉ុណ្ណោះ ប៉ុន្តែបើការប្រកួតដណ្តើមខ្សែក្រវាត់ ឬវគ្គផ្តាច់ព្រ័ត្រ ត្រូវប្រើ៥ទឹក ក្នុង១ទឹក៥នាទី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


